ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បាត់​ឡាន​បាត់​ប្តី បងប្អូន​អើយ​ជួយ​មើល

បាត់​ឡាន​បាត់​ប្តី បងប្អូន​អើយ​ជួយ​មើល

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ19 ខែឧសភា ឆ្នាំ2017 ប្តី​គាត់​បាត់​ខ្លួន​ជាមួយនិង​រថយន្ត​កាម​រី​ឆ្លាម1គ្រឿង តាំងពី​រសៀល​ថ្ងៃទី14 ខែឧសភា  ដោយ​មិនដឹងថា គាត់​ទៅណា ។

ក្រោយពេល​ពេល​បាត់​ប្តី នាង​បាន​បាញ់​រូប​ប្តី​នាង​ជាមួយ​រថយន្ត​តាម​ឆាត​ក្នុង​ហ្វេ​ស​ប៊ុ​ក ដោយ​រៀបរាប់ថា «ប្តី​នាង​បាត់​មិនឃើញ​ចូល​ផ្ទះ​តាំងពី​រសៀល​ថ្ងៃទី14ឧសភា 2017 សូម្បី​ទូរស័ព្ទ​ក៏​មិនអាច​ទាក់ទង​បាន»។ ហើយ​នាង​ក៏​អំពាវនាវ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​គ្រប់ទិសទី បើ​ប្រទះឃើញ​ប្តី​របស់គាត់ និង​រថយន្ត​មេត្តាជួយ​ផ្តល់ព័ត៌មាន​ដល់​នាង​ផង តាមរយៈ​លេខ​ទូរស័ព្ទ 0969834945/0713598521 ឬ0718814483 ហើយ​នាង​និង​មាន​ជូន​ជា​សា​គុណ។

ស្ត្រី​ខាងលើ​ឈ្មោះ ឡុង សុខុម អាយុ24ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ មាន​ទីលំនៅ​នៅ​សង្កាត់​ផ្សារកណ្តាល ចំណែក​ប្តី​ឈ្មោះ ហ៊ាន ចាន់ថុល អាយុ39ឆ្នាំ ជា​អ្នករត់​តាក់ស៊ី​ម៉ាក​កាមរី​ឆ្លាម ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​2A.3058។

នាង​អះអាងថា ការបាត់​ប្តី និង​រថយន្ត​នេះ នាង​បានដាក់​ពាក្យបណ្តឹង​ដល់​ប៉ុស្តិ៍​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​រួចហើយ៕1 2 3

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya