ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បងប្អូន​អើយ បាត់​អាសំឡាញ់​ខ្ញុំ​ហើយ

បងប្អូន​អើយ បាត់​អាសំឡាញ់​ខ្ញុំ​ហើយ

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង១១និង២០នាទី​ថ្ងៃត្រង់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅ​ចំណុច​បន្ទប់​ផ្ទះជួល​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បុរសរងគ្រោះ​ឈ្មោះ កោះ វណ្ណ​សារិទ្ធ អាយុ២៤ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិក​ង​មាស ឃុំ​បន្ទាយ​អំពិល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង និង​ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ គាត់​បាន​បាត់បង់​ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ស៊េរី​ឆ្នាំ២០១០ បិទ​តែម​ស៊េរី​ឆ្នាំ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ឆ្នាំ ១C-២៦៩៦ ។ បុរស​នោះបាន​និយាយថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ចត​ម៉ូតូ​នោះ​នៅមុខ​បន្ទប់ ដែល​គាត់​ស្នាក់នៅ បន្ទាប់មក​គាត់​បាន​ចូល​ហូបបាយ​នៅក្នុង​បន្ទប់ តែមួយ​សន្ទុះ​ប៉ុណ្ណោះ​ក្រោយពេល​ហូបបាយ​រួច មើល​ម៉ូតូ​ស្រាប់តែ​បាត់​មិនឃើញ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ ហើយ​បាន​តាមរក​គ្រប់កន្លែង ប៉ុន្តែ​មិនបាន​ឃើញ​នោះឡើយ ។

បុរស​ម្នាក់​បាន​សម្ដែង​ការហួសចិត្ត និង​សោកស្ដាយ​យ៉ាងខ្លាំង ដោយសារតែ​ម៉ូតូ​របស់គាត់១គ្រឿង ដែលជា​យានជំនិះ​ដ៏​សំខាន់បំផុត ជា​មធ្យោបាយ​សម្រាប់​រូបគាត់​ក្នុងការ​ជិះ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ខ្លួនឯង និង​ក្រុមគ្រួសារ​រាល់ថ្ងៃ ហើយ​ខណៈពេលដែល​គាត់​ហូបបាយ​ថ្ងៃត្រង់ ចត​ម៉ូតូ​នោះ​នៅមុខ​បន្ទប់ ជួល​ដែល​គាត់​ស្នាក់នៅ តែមួយ​សន្ទុះ​ប៉ុណ្ណោះ ស្រាប់តែ​ត្រូវ​ក្រុម​ចោរលួច​កាច់.ក យកទៅ​បាត់ស្រមោល ។

លុះ​រក​មិនឃើញ​ទើប​នៅវេលា​រសៀល​ថ្ងៃ​ដដែល គាត់​បានធ្វើ​ដំណើរ​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ ដើម្បី​ដាក់ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ស្វែងរក​ម៉ូតូ​របស់គាត់ ក្រែង​អាច​រកឃើញ​មកវិញ ព្រោះ​ម៉ូតូ​នោះ​សំខាន់​ខ្លាំងណាស់ សម្រាប់​រូបគាត់​ក្នុងការ​ជិះ​ប្រកប​របរ​រកស៊ី​ចិញ្ចឹមជីវិត​ខ្លួនឯង និង​ក្រុមគ្រួសារ​ទាំងមូល ប៉ុន្តែ​គាត់​មិនបាន​បញ្ជាក់ថា គាត់​រកស៊ី​អ្វី​ឡើយ ៕

1 2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya