ភ្នំពេញ៖ នៅវេលាម៉ោង៣ រសៀល ថ្ងែទី១៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ធួន ភេទស្រីអាយុ៣០ឆ្នាំមុខរបកាត់ដេរនៅផ្ទះដេរស៊ីឡូស្នាក់ទូលទំពូងខណ្ឌចំការមន និងមានកូនមួយប្តីឈ្មោះប៊ុនណា មុខរបរនិងទីកន្លែងស្នាក់នៅជាមួយគ្នា ។
មូលហេតុដែលរូបនាងជិះម៉ូតឌុបមកលោតសម្លាប់ខ្លួន គឺដោយសារតែខឹងនិងថៅកែស្តីបន្តោសឲ្យ រឿងលួចលុយថៅកែម្ចាស់ផ្ទះចំនួន១០ដុល្លារ យកមកធ្វើយ័នដើម្បីឲ្យថៅស្រលាញ់ពេលថៅកែ ដឹងក៏ស្ដីបន្ទោស ទើបនាងសម្រេចចិត្តជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួនតែម្តង ។បន្ទាប់ពីរូបនាងបានធ្លាក់ចូលក្នុងទឹកទន្លេរហើយដោយមានស្រែកឲ្យជួយផងនោះ ត្រូវបានខ្មែរឥស្លាមដែលកំពុងរាយមង មកជួយអន្តរគមន៍ទាន់ពេលវេលា ។ ហើយភ្លាមៗនោះសមត្តកិច្ចមូលដ្ឋានក៏បានមកយកទៅសាកសួរតែនារីខាងលើមកនព្រមនិយាយគិតតែបិទមុខដើរចេញ ។
ក្រោយកើតហេតុសមត្ថកិច្ចដែលនៅប្រចាំការនៅគោលស្ពាន បាននាំស្ត្រីរងគ្រោះមកសាកសួរមូលហេតុរូបនាងគិតតែពីយំមិននិយាយអ្វីទាំងអស់ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការទំនាក់ទំនងក្រុមគ្រួសារស្ត្រីរងគ្រោះយកត្រលប់ទៅផ្ទះវិញ ៕