ភ្នំពេញ៖ ភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែកញ្ញាឯកសម្បកកង់រថយន្តម៉ាក Bridgestone របស់ក្រុមហ៊ុន គង់ នួន មានឈ្មោះ ហាស់ ឌីជូរលីន អាយុ ១៧ឆ្នាំ បានធ្លាក់ពីលើអគារជាន់ទី១២ ប៉ុន្តែមិនបណ្តាលអោយបាត់បង់ជីវិតនោះឡើយ ព្រោះតែធ្លាក់មកចូលក្នុងអាងទឹក ដោយរងរបួសធ្ងន់ហើយក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយបច្ចុប្បន្នជនរងគ្រោះបានដឹងខ្លួនវិញហើយ នេះបើតាមការបញ្ជាក់របស់មិត្តភក្តិជិតស្និទនារីជនរងគ្រោះដែលបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនដោយសម្តែងក្តីសោកស្តាយថា មិនគួរទុកមិត្តភក្តិចោលឲ្យនៅតែម្នាក់ឯង ទាំងកំពុងពិបាកចិត្តខ្លាំង ដោយបានរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា ហេតុអ្វីឯងចង់ទៅចោលយើងពេលឯងពិបាកចិត្តយើងតែងតែនិយាយប្រាប់ត្រូវតស៊ូកុំចុះចាញ់នឹងវាសនានៅមានគ្រួសារមិត្តភ័ក្ដិជួយចាំលើកទឹកចិត្តឯងតែឯងបែរជាចង់ទៅចោលពួកយើង។ ថ្ងៃទី17ពេលយប់ឯងសុំយើងនៅកំដរឯងយើងក៏ព្រមឯងសុំយើងអីក៏យើងព្រមដែរចុះ ហេតុអ្វីយើងសុំឯងតែមួយរឿងថាកុំគិតអីឆ្កួតៗសុំអោយឯងចេះគិតវែងឆ្ងាយតែឯងធ្វើអោយពួកយើងមិនបានទេ យើងកំដរឯងនិយាយលួងចិត្តឯងមួយយប់ទល់ភ្លឺនិយាយលួងនៅចិត្តមិនបានដេកមិនបានទៅផ្ទះដោយសារតែលឺឯងពិបាកចិត្ដនៅកុំតាំងពីម៉ោង 9យប់ រហូតដល់ម៉ោង 11ព្រឹក។ យើងសុំឯងទៅផ្ទះងូតទឹកដូរខោអាវហើយចាំយើងមករកឯងវិញមិនទាន់បានម៉ានម៉ោងផងយើងបើក Facebook មើលឃើញឯងចឹងយើងគ្មានពាក្យអ្វីនិយាយក្រៅពីយំទេ បើយើងដឹងថាឯងគិតចឹងពេលនិងយើងមិនមកផ្ទះទេ សុំទោសដែរយើងទុកឯងចោល សុំអោយអ្វីនិងល្អឡើងវិញណា ជូលីន better soon my BFF beautiful girl ។
គួរបញ្ជាក់ថា ករណីនារីរូបស្រស់ធ្លាក់ពីលើអគារបានកើតឡើងនៅចំនុចខុនដូ «កា & ហ្សា» សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប៉ុន្តែមិនបណ្តាលអោយបាត់បង់ជីវិតនោះឡើយ ព្រោះតែធ្លាក់មកចូលក្នុងអាងទឹក ដោយរងរបួសធ្ងន់ហើយក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះផងដែរ៕