ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឈើ​ប្រណីត​ចេញទៅ​វៀតណាម គគ្រឹក​គ្រេង​ទៀតហើយ នៅ​រតនគិរី

ឈើ​ប្រណីត​ចេញទៅ​វៀតណាម គគ្រឹក​គ្រេង​ទៀតហើយ នៅ​រតនគិរី

ខេត្តរតនគិរី ៖ កាលពី​វេលា​ម៉ោង១០និង១៥ នាទី​ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ប្រភេទ​រថយន្ត​កែច្នៃ​ជាច្រើន​គ្រឿង​បាន​ដឹក ជញ្ជូន​ឈើ​បន្តកន្ទុយ​គ្នា ឆ្លងកាត់​ចំណុច ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ឆ្ពោះទៅ ប្រទេស​វៀតណាម តាម​ច្រក​ភ្នំ​ក្រហម នៅ ចំពោះ​ក្រសែភ្នែក​សមត្ថកិច្ច​ជាច្រើន ស្ថាប័ន ។

សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ឲ្យ​បទល្មើស ឈើ​ឆ្លងទៅ​វៀតណាម តាម​ច្រក​ភ្នំ​ក្រហម ដើម្បី​បញ្ចៀស​ការរិះគន់ ពី​បណ្តាញ​ទំនាក់ ទំនង​សង្គម សារព័ត៌មាន និង​ថ្នាក់លើ ។ ប៉ុន្តែ​ការចេញ​ឈើ​តាម​ច្រក​ភ្នំ​ក្រហម​ទើប កើតចេញពី​គំនិត​របស់​សមត្ថកិច្ច​ច្រក​អន្តរជាតិ អូ​រយ៉ា​ដាវ​ផងដែរ ។ ពិសេស​ប្រធាន​នគរ បាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​យ៉ា ដាវ ក៏​ត្រូវជា​សាច់ញាតិ​មេ​ប៉ុស្តិ៍​ភ្នំ​ក្រហម ម្ល៉េះ​ហើយ​គេ​ប្រើ​រូបភាព​នេះ ប្រយោជន៍ លាក់បាំង​ថ្នាក់លើ និង​ឋិត​ក្នុង​រូបភាព​ហែក ប្រយោជន៍​ចែកគ្នា​ដដែល ។
សកម្មភាព​ដឹកជញ្ជូន​ឈើ​ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ​នេះ​គឺជា​ការ​បើកដៃ​ពី​លោក ងួន វណ្ណា មេបញ្ជាការ​នគរបាល​វរ​ការពារ ព្រំដែន​ភ្នំ​ក្រហម និង​លោក​យ៉ា​ត ប្រធាន ច្រក​ភ្នំ​ក្រហម ។ ដូច្នេះ ឈើ​បាន​ចេញទៅ វៀតណាម​ទាំង​ព្រឹក​ព្រលឹម​អុរ ទាំង​ថ្ងៃត្រង់ រសៀល ឬក៏​ពេលយប់​យ៉ាង​អនាធិបតេយ្យ។

ប្រជាពលរដ្ឋ​រិះគន់ថា រឹតបន្តឹង​កាន់តែខ្លាំង​ការដឹកជញ្ជូន​ឈើ​កាន់តែ​សម្រុក និង រូបភាព​កាន់តែខ្លាំង​ជាង​មុន ពិសេស​ឈ្មួញ ក៏​ត្រូវជា​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ខ្លះ ទៀត​ក៏មាន​ភរិយា​ជា​អ្នករកស៊ី​ឈើ ក្នុង នោះ​ក៏មាន​ឈ្មោះ​ណាក់ ហៅ​ក្បាល​ធំ ដែល ជា​សមត្ថកិច្ច​ផងដែរ គាត់​មាន​ឥទ្ធិពល​ក្នុង ការនាំ​ឈើ​ទៅ​វៀតណាម ប្រមូល​ទិញ​ឈើ និង​យកលុយ​ពី​វៀតណាម ទំនាក់​ឲ្យ​ក្រុម ឈ្មួញ​មួយចំនួន​កេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យ​ចូល ទៅ​កាប់​ព្រៃ​នៅក្នុង​ដែន​អភិរក្ស​នេះ​ជាដើម ។

ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​អាជ្ញាធរខេត្ត គួរ​សិក្សា​ពី​ទិដ្ឋភាព​នៃ​បទល្មើស​ដឹកជញ្ជូន ឈើ​ល្មើសច្បាប់​ទាំងនេះ​ផង ខណៈ​ករណី ខ្លះ​សមត្ថកិច្ច អាជ្ញាធរ និង​ជំនាញ ច្រើន ផ្តោតអារម្មណ៍​យ៉ាងសំខាន់​តែ​សកម្មភាព តូចតាច​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដឹក​តាម ម៉ូតូ និង​ដឹកឈើ​យកទៅ​ធ្វើ​ផ្ទះ​នោះ ? ៕7bcd6528-d322-4a3f-9e48-471991106097 870c51c5-a57d-4cbd-a369-a285045b58b9 d38aa72c-7e4e-401c-ab9f-02841b87f2ea

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya