ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » មេ​គយ​ស្រុក​មេ​ម៉ត់ បើកដៃ​ឲ្យ​មាន​អំពើ​រត់ពន្ធ ?

មេ​គយ​ស្រុក​មេ​ម៉ត់ បើកដៃ​ឲ្យ​មាន​អំពើ​រត់ពន្ធ ?

ខេត្ត​ត្បូងឃ្មុំ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា រាល់​ទំនិញ ដែល​ក្រុម​ឈ្មួញ បាន​នាំ​ពី​វៀតណាម មក​កម្ពុជា នឹង​នាំ​ពី​កម្ពុជា ទៅ​វៀ​តាម​នោះ ក្នុង​រថយន្តនីមួយៗ សុទ្ធតែ​មានការ បង់ពន្ធ​ទាំងអស់ ប៉ុន្តែ​ចំនួន ទំហំ​នៃ​ការ បង​ប្រាក់​ចូល​ជា ថវិការដ្ឋ​នោះ មិន​គ្រប់​នោះទេ។ មានន័យថា​ក្នុង​មួយ​រថយន្ត បើ​មាន​ទំនិញ ១០០កេស ឈ្មួញ​បង់​បានតែ៨០កេស បើ​ទំនិញ១០០០កេស ត្រូវ​បង់៨០០កេស ប៉ុណ្ណោះ​នៅសល់២០ភាគរយ ពួក​ឈ្មួញ បាន​ឃុបឃិត​គ្នា ជាមួយ​ស្ថាប័ន គយ​នេះ​ចែកគ្នា​តាម របៀប​ពុករលួយ ធ្វើ​ឲ្យ​បាត់បង់ ថវិការដ្ឋ យ៉ាងច្រើន​សន្ធឹកសន្ធាប់។

ជា​យូរណាស់​មកហើយ​ដែល លោក​ចាន់ សុផាត ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​មេ​ម៉ត់ គ្រប់គ្រង​ច្រក​តំបន់​ដូនរ័ត្ន និង​ច្រក​ទ្វេរ​ភាគី​ចាន់​មូល ក៏​ដូច​ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​ដារ​ឬ​ដូង៧ដើម ជាមួយនិង​ការគ្រប់គ្រង ច្រករបៀង៤ទៅ៥កន្លែង​ទៀត បាន​ឃុបឃិត​គ្នា ជាមួយ​ក្រុម​ឈ្មួញ ឲ្យ​មាន​នាំ​ទំនិញ គេចពន្ធ ឆ្លងកាត់ យ៉ាង​គគ្រឹកគគ្រេង។
ក្រុម​ឈ្មួញ​បាន​ទម្លាយ​និង​រៀបរាប់​អោយដឹងថា ច្រក​ដូនរ័ត្ន ច្រក​ចាន់​មូល ច្រក​ដារ​ឬ​ដូង៧ដើម ទំនិញគេចពន្ធ​ឆ្លង កាត់​ពី​វៀតណាម​ចូលមក តែ​ចំពោះ​ច្រករបៀង ដែល​គ្រប់គ្រង ដោយ​ច្រក​ខាងលើនេះ មានការ​នាំចេញ រថយន្ត​ដឹកឈើ ទៅ​វៀតណាម យ៉ាង​អនាធិបតេយ្យ និង​ហូរ​ចូល​វិញ ទំនិញ គ្រប់​ប្រភេទ មិនត្រូវ​បាន លោក​ចាន់ សុផាត ធ្វើការ​ទប់ស្កាត់ នោះឡើយ។
សារព័ត៌មាន​យើងខ្ញុំ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ចាន់ សុផាត ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​មេ​ម៉ត់ និង ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ច្រក​ដូង៧ដើម នឹង​លោក​នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ បានទេ ដោយ​មិនមាន​លេខ​ទូរស័ព្ទ៕

SR112

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya