ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » នាយ​កុយ ព្រម​ទទួល​អ្នកនាង ឃ្មឹ​ប អោយចូល​លេង​កំប្លែង​ជាមួយ

នាយ​កុយ ព្រម​ទទួល​អ្នកនាង ឃ្មឹ​ប អោយចូល​លេង​កំប្លែង​ជាមួយ

ភ្នំពេញ៖ កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ លោក ជួង ជី ហៅ​នាយ​កុយបាន​យល់ព្រម​ទទួលយក​អ្នកនាង​ឃ្មឹ​ប អោយចូល​លេង​កំប្លែង​វិញ​ជាមួយ​ក្រុម​លោកជា​បណ្តោះអាសន្ន ក្នុងពេលឆាប់ៗនេះ។ បើតាម​ការបញ្ជាក់​ពី​លោក ហេង​ឡុងបាន​អោយដឹងទៀតថា នាយ​កុយនឹង​ទទួលយក​អ្នកនាង​ឃ្មឹ​ប​ចូល​លេង​កំប្លែង​ពេញសិទ្ធិ ប្រសិនបើ​ខាង​ទូរទស្សន៍​បន្ថែម​ថវិកា​លើ​ក្រុម​របស់លោកដើម្បី​ទប់ទល់​នឹង​ការចំណាយ​ដល់​តារា​កំប្លែង​ក្រុម​របស់​នាយ​កុយ ផ្ទាល់។

អនាគត​ស្វាមី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា រូបនេះ​បាន​បន្ថែម​អោយដឹងទៀតថាចំពោះ​ស្ថានភាព​បច្ចុប្បន្ន លោក​នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​សំរាប់​អោយ​អ្នកនាងឃ្មឹ​ប ចូល​លេង​កំប្លែង​ជាមួយ​នាយ​កុយ ហើយ​លោក​ក៏​សង្ឃឹមថា​ខាង​ទូរទស្សន៍ព្រម​តំឡើងថ្លៃ​ជូន​ក្រុម​នាយ​កុយ ដើម្បីអោយ​អ្នកនាង​ឃ្មឹ​ប បាន​ចូល​សិល្បៈ​វិញ ៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya