ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៦នាក់ ករណី​គ្រឿងញៀន ផ្ទះសំណាក់ “ផ្កាថ្កុល​មាស”

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ៦នាក់ ករណី​គ្រឿងញៀន ផ្ទះសំណាក់ “ផ្កាថ្កុល​មាស”

ភ្នំពេញៈកាលពី​វេលា​ម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ក្នុង​បន្ទប់​ផ្ទះសំណាក់​ផ្កាថ្កុល​មាស តាមផ្លូវ​វេ​ង​ស្រេង ភូមិ​ចោមចៅសង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើដោយមាន​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថាជនសង្ស័យ​ប្រមូល​ផ្តុំគ្នា​សេព​គ្រឿងញៀនទើប​កម្លាំង​នគរបាល​ខណ្ឌ​ចុះទៅ​ក្របួច​ក្រសោប​ចាប់​ឃាត់ខ្លួន​បាន​ទាំង៦នាក់និង​សម្ភារៈ​មួយចំនួន​តែម្ដង។

ជនសង្ស័យ​ទាំង៦នាក់ ទី១ ឈ្មោះ ភាព ទុំ​កាន ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបររត់​ម៉ូតូឌុប មាន​ទីលំនៅ សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ។ ទី២ ឈ្មោះ ច្រឹ​កពិសិដ្ឋ ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ចោមចៅសង្កាត់​ចោមចៅ។ ទី៣ ឈ្មោះ សុខ សំអាន ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ មាន​ស្រុកកំណើត ស្រុក​គងពិសីខេត្តកំពង់ស្ពឺ  ។ ទី៤ ឈ្មោះ យន់ សុខ​ចាន់ ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរមិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ចោមចៅ សង្កាត់​ចោមចៅ មាន​ស្រុកកំណើត ស្រុក​គងពិសីខេត្តកំពង់ស្ពឺ។ ទី៥ ឈ្មោះ ប៉ុក ចាន់ថន ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ​រថយន្ត ស្នាក់នៅ ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។ ទី៦ ឈ្មោះ ម៉ក់គេ​ម​ហ្វុ​ង ភេទ​ស្រី អាយុ១៩ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya