ភ្នំពេញ៖ ជាការពិតយើងចង់បានបែបនេះ ព្រោះអីអ្នកដែលទៅមើលកីឡាប្រដាល់ ប្រាកដជាមានកីឡាករណាដែលពួកគាត់ពេញចិត្ត ហើយមើលទៅពិតជាសប្បាយណាស់ ព្រោះអីអ្នកដែលបានទស្សនាអត់មានអ្វីត្រូវលំបាកទេ។ តែក្រឡេកមើលពួកគាត់វិញក្រោយពីការប្រដាល់ចប់ អ្នកខ្លះទទួលរងខ្លាំងក្លាណាស់ដោយមានដូចជា បែកបបេរមាត់ បែកជញ្ចើម បែកក្បាល បាក់ដី បាក់ជើង គ្រាំក្នុង ខ្លះទៀតអាចឈានដល់ស្លាប់ក៏មាន។
សម្លេងស្រែកចេញពីអ្នកគាំទ្រខាងក្រហម និងសម្លែងស្រែកឲ្យវាយខ្លាំងៗចេញពីអ្នកគាំទ្រខាងខៀវ ពិតជារន្ធត់ណាស់ពេលបានទៅមើលផ្ទាល់ពីកីឡាប្រដាល់សេរី និងសកលម្តងៗ ហើយពិតជារំភើបខ្លាំងថែមទៀតនៅពេលកីឡាកររបស់យើងដែលបានយកឈ្នះគូរប្រកួតដោយវាយឲ្យសន្លប់ បែកមុខ បែកមាត់ រឺក៏ចេញឈាមនោះ។
នេះហើយជីវិតអ្នកប្រដាល់ដែលមានមនុស្សមួយចំនួនអត់ធ្លាប់ឃើញស្ថានភាពបែបនេះទេ ដូចនេះចូរជួយគាំទ្រប្រដាល់ខ្មែរ និងផ្តល់ការលើកទឹកចិត្តឲ្យបានខ្ពស់បន្ថែមទៀតរឹតតែប្រសើរ ហើយក៏សូមជួយ Share ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ផងដែរ ៕