ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » តុលាការ​សម្រេច​ដាក់ពន្ធនាគារ ក្មេងប្រុស​ម្នាក់ ឲ្យ​ជាប់ពន្ធនាគារ​ជិត៤ឆ្នាំ ករណី​ប៉ុនប៉ង​រំលោភ​ក្មេងស្រី អាយុ​ទើបតែ៦ឆ្នាំ

តុលាការ​សម្រេច​ដាក់ពន្ធនាគារ ក្មេងប្រុស​ម្នាក់ ឲ្យ​ជាប់ពន្ធនាគារ​ជិត៤ឆ្នាំ ករណី​ប៉ុនប៉ង​រំលោភ​ក្មេងស្រី អាយុ​ទើបតែ៦ឆ្នាំ

(ភ្នំពេញ)៖ នៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស ក្មេងប្រុស​ម្នាក់ ដោយ​ដាក់ពន្ធនាគារ​ចំនួន០៣ឆ្នាំ និង០៦ខែ ព្រមទាំង​ពិន័យ​ជា​ប្រាក់០៨លាន​រៀល ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​ក្មេងស្រី​អនីតិជន។

សូមជម្រាបថា ហេតុការណ៍​នេះ បានកើត​ឡើង នៅ​យប់​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ផ្សារ​តាំង​កសាង ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ក្មេងប្រុស​ដែល​ក្លាយជា ពិរុទ្ធ​ជននេះ ឈ្មោះ ណុប បញ្ញា ហៅ​ធី អាយុ១៤ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី៦ មាន​ឪពុក​ឈ្មោះ ណុប សារិទ្ធ អាយុ៣៦ឆ្នាំ មុខរបរ​លក់​ស្បែកជើង នៅ​ផ្សារ​តាំង​កសាង ម្តាយ​ឈ្មោះ សៅ ចិន្តា​អាយុ៣៥ឆ្នាំ មុខរបរ​អ៊ុតសក់ ក្នុង​ផ្សារ​តាំង​កសាង មាន​ទីលំនៅ ផ្ទះជួល ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​ស្វាយរៀង។ ចំណែក ក្មេងស្រី​រងគ្រោះ ទើបតែ​អាយុ៦ឆ្នាំ មាន​ទីលំនៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បើតាម​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​និយាយថា រាល់ថ្ងៃ​ទំនេរ កូនស្រី​របស់គាត់ តែងតែ​ចូល​លេង​ក្នុង​ផ្សារ​ជាមួយ​ក្មេងប្រុស​សង្ស័យ ដោយសារចាស់ៗសុទ្ធតែជា​អ្នក​ស្គាល់គ្នា លុះ​មកដល់​វេលា​ខាងលើ ខណៈដែល​កំពុង​រៀបចំ​អីវ៉ាន់ ស្រាប់តែ​កូនស្រី រត់​មកពី​ក្រោយ​ផ្សារ ទាំង​យំ​សស្រាក់ ព្រមទាំង​មាន​ឈាម​ប្រឡាក់​អាវ ហើយ​ប្រាប់ថា ក្មេងប្រុស​ខាងលើ​បាន​នាំ​ទៅលេង ខាងក្រោយ​ផ្សារ ហើយ​ចាប់រំលោភ។

ក្មេងប្រុស​សង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​នាំ​ក្មេងស្រី​រងគ្រោះ ទៅ​ចាប់រំលោភ​មែន ប៉ុន្តែ​អត់​ចូលដល់​ជម្រៅ​នោះទេ៕

fn-2017-05-19-12-11-35-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya