ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » នៅ​ថ្ងៃស្អែក រឿង​គ្រឿងញៀន​ធំ នឹងត្រូវ​ទម្លាយ​ពន្លាត់

នៅ​ថ្ងៃស្អែក រឿង​គ្រឿងញៀន​ធំ នឹងត្រូវ​ទម្លាយ​ពន្លាត់

ភ្នំពេញ៖ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​បាន​ប្រាប់ថា នៅ​ថ្ងៃស្អែក​ម៉ោង៨ព្រឹក សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​លាតត្រដាង​គ្រឿងញៀន ដែល​រឹបអូស​បាន​ប្រមាណ​ជាង៥០គីឡូក្រាម រួម​នឹង​ជនសង្ស័យ។

នៅ​ថ្ងៃ​សៅរ៍ ទី២០ ឧសភា ស្អែក​នេះ សមត្ថកិច្ច​នឹង​ទម្លាយ​អាថ៌កំបាំង​គ្រឿងញៀន ថា​តើ​អ្នកណា​ជា​មេខ្លោង អ្នកណា​ជា​អ្នក​ចែកចាយ។

ការបង្ក្រាប​គ្រឿងញៀន​នេះ គឺ​ផ្ដើមចេញពី​ការបង្ក្រាប​ករណី​តូចតាច​មុន បន្ទាប់មក​ក៏​ឈានទៅ​រឹបអូស​បាន​គ្រឿងញៀន​ជាង២គីឡូក្រាម​នៅក្នុង​ខណ្ឌដូនពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ក្នុងចំណោម​នោះ មាន​ម្នាក់​ពាក់ព័ន្ធ​រឿងនេះ ក្រោយមក​សមត្ថកិច្ច​ក៏​បន្ត​ប្រតិបត្តិការ បង្ក្រាប​នៅ​គោលដៅ​មួយកន្លែង​ទៀត​ជិត​វត្ត​សំរោង​អណ្ដែត សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន​គីឡូ រួម​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លុះដល់​ពេល​រសៀល ការសហការ​ក៏បាន​បន្ត​នៅ​ខេត្តរតនគិរី រហូត​ឈានដល់​ការចាប់​បុរស​ម្នាក់ ជា​ថៅកែ​សណ្ឋាគារ “រតនសម្បត្តិ” ហើយក៏​បញ្ជូនមក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើការ​សាកសួរ។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ទម្លាយ​ថា ក្រៅពី​ថៅកែ​សណ្ឋាគារ “រតនសម្បត្តិ” ជា​មេខ្លោង​គ្រឿងញៀន​ហើយ​នោះ គឺមាន​ឧក្រិដ្ឋជន​ធំ​ជាង​នេះ​បន្ថែមទៀត នៅឯ​ក្រៅប្រទេស ហើយ​ពេលនេះ សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់ ដើម្បី​ឈានដល់​ការ​បំបែកសំណុំរឿង ឬ​លាតត្រដាង​វាំងនន​ខ្មៅ។

សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ី ឡា​ឡាយ ជនជាតិខ្មែរ អាយុ៤៣ឆ្នាំ ស្ថិតនៅ​ភូមិ អូរ​កន្តិល សង្កាត់ បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ជា​ថៅកែ​សណ្ឋាគារ “រតនសម្បត្តិ” បន្ទាប់ពី​រកឃើញថា ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន នៅ​ភ្នំពេញ ៕

68655003 68655005 68655007 68655008 686550010

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya