ខេត្តស្ទឹងត្រែង៖ រថយន្ត ម៉ាសស្តាស៊េរីទំនើបដែលជាកម្មសិទ្ធិ លោកផុន ឡយ ទាហានយោធភូមិភាគ១ ព្រមទាំងជាថៅកែហាង លក់ពោះជ្រូកអាំង យ៊ីហោ ផុន ឡយ ភូមិថ្មី សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង បានបើកបររថយន្តបុកអ្នកដំណើររងរបួសធ្ងន់ រត់គេចកាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១។
ជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ក្រោយម្នាក់បាក់ដៃនិងម្នាក់ទៀតបាក់ជើង។ប្រភពអោយដឹងថារថយន្តលោកទាហានភូមិភាគ១ប្រើប្រាស់ល្បឿនលឿនទៅបុកម៉ូតូមួយគ្រឿងរួមដំណើរដោយស្ត្រីពីរនាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង. នៅចំនុចផ្សារគីឡូ២ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាលចរាចណ៍អោយដឹងថារថយន្តបង្កម៉ាសស្តា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-8272 ជាកម្មសិទ្ធលោក ផុន ឡយ ទាហានយោធភូមិភាគ១ទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខស្ទឹងត្រែង1B-2588 ។ជនរងគ្រោះទី១ឈ្មោះ ប៊ុន ដារឿន អាយុ៤២ឆ្នាំទី២ឈ្មោះ ប៊ុន សេងហឿន អាយុ៣៦ឆ្នាំ អ្នកទាំងពីរត្រូវជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ មន្ត្រីនគរបាលដដែលបន្តថាជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យក្រុងភ្នំពេញទាំងយប់ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក។ ទាក់ទងនិងករណីគ្រោះថ្នាក់ចរាចណ៍ខាងលើកើតឡើងរថយន្តបើករត់គេចមកចតនៅមុខផ្ទះរបស់ខ្លួនកម្លាំងនគរបាលតាមឃាត់រថយន្តនាំទៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមច្បាប់៕