ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​គ្រឿងញៀន

កណ្តាល៖ កាលពី​ម៉ោង ៨យប់​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្វាយជ្រំ ចុះបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ធ្វើការ​ឆែកឆេរ​រកឃើញ​សារធាតុ​ញៀន​ម៉ា​ទឹកកក ICE ០៤កញ្ចប់​តូច ចំណុច​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន ឈ្មោះ សេង រដ្ឋា ហៅ​ឈុំ ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ។ ក្នុងនោះ​កម្លាំង​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ ញៀន(ម៉ា​ទឹកកក​ICE )ចំនួន ០៤កញ្ចប់​តូច។ កន្លងមក​ឈ្មោះ សេង រដ្ឋា ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន​យ៉ាងសកម្ម​នៅក្នុង​មូលដ្ឋាន។

សមត្ថកិច្ច​នគរបាល​ក៏​ឃាត់ខ្លួន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ត​អនុវត្តតាម​នីតិវិធី៕18556319_685407504980523_5789541143767644109_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya