ភ្នំពេញ ៖ នៅវេលាម៉ោង៥នឹង៥០នាទី ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ ២១១ នៅចំណុចអាគារទី៦ បុរីកីឡា ស្ថិតនៅក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យមានឈ្មោះ ឌឿង វ៉ាត ភេទ ស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបុរីកីឡា ។
មុនពេលឈានដល់ការឃាត់ស្ត្រីខាងលើនេះគឺកម្លាំងនគរបាលខណ្ឌ៧មករា កំពុងល្បាតក្នុងមូលដ្នានខណះល្បាតមកដល់អាគារ៦បុរីកីឡាស្ត្រីខាងលើកំពុងបាញ់អាប៉ោងក៏ត្រូវកម្លាំងនគរបាលខណ្ឌ៧មករាធ្វើការឃាត់ខ្លួនតែមង្ត។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា នាំមក សាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕