ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​ឆបោក​ម៉ូតូ

មើលមុខ​អ្នក​ប្រចាំ​នៅ​ខេត្តកណ្តាល ម្នាក់ ករណី​ឆបោក​ម៉ូតូ

កណ្តាល៖ នៅ​ថ្ងៃទី១៩ខែ០៥ ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ។ជនរងគ្រោះ​ម្នាក់ ៖ ឈ្មោះ ស៊ា​វ ស្រី​នាង ភេទ​ស្រី អាយុ ១៩ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ​ខេត្តកណ្ដាល​មុខរបរ​កសិករ។

ជនសង្ស័យ ម្នាក់ ៖ឈ្មោះ ហេង វិសាល ភេទ​ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​ជាងកាត់សក់(ឃាត់ខ្លួន) ។
វត្ថុតាង​ចាប់យក ៖
-ម៉ូតូ០១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ២០១១ ឡើង​តែម​ឆ្នាំ២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 8599339 ។
ជនរងគ្រោះ និង​ជនសង្ស័យ បាន​ស្គាល់គ្នា​តាមរយៈ facebook មាន​រយៈពេល​ប្រមាណ​កន្លះ​ខែ​មកហើយ ដោយ​ជនសង្ស័យ កុហកថា​ខ្លួន​គឺជា​អ្នករកស៊ី​លក់ដូរ​គ្រឿង​អាហារ​សមុទ្រ​នៅ​កំពង់សោម និង​គ្មាន​ប្រពន្ធ​កូន​នោះទេ ។
ក្រោយមក​ជនរងគ្រោះ​ដោយ​លង់​ជឿ​សម្ដី​របស់​ជនសង្ស័យ​ក៏បាន​ព្រម​ធ្វើជា​សង្សារ ជាមួយនិង​ជនសង្ស័យ​តែម្ដងទៅ ។ លុះ​នៅ​ថ្ងៃទី០៩ខែ០៥ ឆ្នាំ ២០១៧ ជនសង្ស័យ ហេង វិសាល បាន​សុំ​មកលេង​ផ្ទះ​ជនរងគ្រោះ​ស៊ា​វ ស្រី​នាង ដោយបាន​ទិញ​មឹក បង្គា ក្របែល យកមក​ធ្វើ​អាហារ​ហូប​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ រួច​ក៏​ត្រឡប់ទៅផ្ទះ​វិញ ។
លុះ​នៅ​ព្រឹក ថ្ងៃទី១១.០៥.២០១៧ ជនសង្ស័យ​បានមក​លេង ជនរងគ្រោះ​ម្ដងទៀត ដោយ​ណាត់​ជួបគ្នា​នៅ​ចំណុច​វត្ត​កំពង់​គរ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ជនរងគ្រោះ បាន​យក​ម៉ូតូ​របស់ខ្លួន​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ២០១០ ទៅយក ហេង វិសាល រួច​បាននាំគ្នា​ដើរលេង​ក្នុង​វត្ត​ទួល​ព្រះរាជា រួចហើយ​បាន​ចូលទៅ​លេង​ផ្ទះ​ឈ្មោះ ចាន់ថន (ហៅ​រស្មី)(ត្រូវជា​មេជាង​សម្អាងការ​របស់ ជនរងគ្រោះ) នៅ​ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ។ រហូត​នៅវេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ​បាន
ឃើញ​ម៉ូតូ០១គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ២០១១ ពណ៌​ខ្មៅ​របស់​ឈ្មោះ ចាន់ថន(ហៅ​រស្មី) ក៏បាន​ប្រើល្បិច​កុហក​សង្សារ​ខ្លួន​ឈ្មោះ ស្រី​នាង ថា ខ្លួន​មានការ​រវល់​ត្រូវ​ប្រ​ញ៉ាប់​ទៅ​ភ្នំពេញ​វិញ ក៏បាន​ឲ្យ​ជនរងគ្រោះ​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ ចាន់ថន(ហៅ​រស្មី)ជិះ​វិញ ព្រោះ​វា​មាន​កញ្ចក់​ត្រឹមត្រូវ​ងាយស្រួល​ជិះ​ចូល​ក្រុងភ្នំពេញ រួច​ជនរងគ្រោះ​ក៏បាន​ខ្ចី​ម៉ូតូ​មេជាង​របស់ខ្លួន​ជិះ​ទៅ​ភ្នំពេញ​ជាមួយ​ជនសង្ស័យ​តែម្ដង ។
នៅពេល​ដល់​ភ្នំពេញ​ជនសង្ស័យ​ក៏បាន​ប្រើល្បិច​កុហក​ជនរងគ្រោះ​ទៀតថា ខ្លួន​ត្រូវការ​ជិះ​ម៉ូតូ​ទៅយក​ឥ​វ៉ាន់​គេ​ផ្ញើមក ដោយ​ទុក​ឲ្យ​ឈ្មោះ ស្រី​នាង នៅ​រង់ចាំ​នៅ​ហាង​កាហ្វេ​មួយកន្លែង​ក្បែរ​វិមានឯករាជ្យ ហើយ​ខ្លួន​ក៏​យក​ម៉ូតូ​នោះ​ទៅ​កាច់​ស្លាក​លេខ​ចោល រួច​ឡើង​តែម​ស៊េរី​ឆ្នាំ២០១៥ ហើយ​យកទៅលក់​ឲ្យ​គេ​បាត់ ។ ចំណែក​ជនរងគ្រោះ​ដោយ​រង់ចាំ​យូ​ពេក ទំនាក់ទំនង​ពុំបាន ក៏​ត្រឡប់ មក​ផ្ទះ​វិញ​តែម្ដង ។ រហូត​នៅ​ថ្ងៃទី១៨.០៥.២០១៧ វេលា​ម៉ោង ០៩និង៣០នាទី ទើប​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ជំនាញ​ស្រុក​កោះធំ រួម​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ស្រាវជ្រាវ​រហូត​បាន​ព័ត៌មាន​ថា ជនសង្ស័យ​នៅក្នុង​ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល ពេលនោះ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង ចុះ​ឃាត់ខ្លួន​ឈ្មោះ ហេង វិសាល នៅផ្ទះ​របស់គេ ក្នុងភូមិ​ព្រែក​ពោធិ៍ និង​បាន​ដកហូត​ម៉ូតូ​ដែល​ជនសង្ស័យ​ឆបោក​យកទៅ​នោះមក​វិញ ។
បច្ចុប្បន្ន​ជនសង្ស័យ ហេង វិសាល និង​វត្ថុតាង​ម៉ូតូ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។ ជនសង្ស័យ ហេង វិសាល​បាន​សារភាពថា ខ្លួន​ពិតជា​បាន ឆបោក​យក​ម៉ូតូ​របស់​ឈ្មោះ ស៊ា​វ ស្រី​នាង ដែល​ខ្ចី​ពី​គេ​នោះ ប្រាកដ​មែន ៕18486326_2283295268562147_3910288521602079489_n 18486354_2283295141895493_276092473208496909_n 18557523_2283295358562138_850326385051214454_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya