ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្រវឹង​ទាំង​ម្ចាស់ ស្រវឹង​ទាំង​ឡាន បណ្តាលអោយ​កម្មករ២នាក់​របួសធ្ងន់

ស្រវឹង​ទាំង​ម្ចាស់ ស្រវឹង​ទាំង​ឡាន បណ្តាលអោយ​កម្មករ២នាក់​របួសធ្ងន់

ភ្នំពេញ ៖ កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ បុរស២នាក់​ស្រវឹង​បើករថយន្ត​មួយគ្រឿង​ម៉ាក កាមរី​ហាយ​ប្រ៊ី​ត ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ធ្លាយ​ទីតាំង​ការដ្ឋាន​អ៊ុត​ផ្លូវ​ខ្នាតតូច​របស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បណ្ដាលអោយ​កម្មករ២នាក់ ត្រូវ​រថយន្តបុក​ប៉ើង​ជាង២០ម៉ែត្រ​រងរបួស​ធ្ងន់ ។

មុនពេល​កើតហេតុ គេ​សង្កេតឃើញ​បុរស២នាក់ បើករថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK – 5300 បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន និង​ពិសេស​ក្នុងស្ថានភាព​ស្រវឹង​នោះ បាន​បើក​មកដល់​ចំណុចកើតហេតុ មិន​ប្រយ័ត្ន​ជ្រុល​បុក​រះ ទីតាំង​ការដ្ឋាន​ខ្នាតតូច កំពុង​គូស​ស្លាក​សញ្ញា និង​អ៊ុត​ផ្លូវ​នៅ​ចំណុច​ខាងលើ បណ្ដាលអោយ​បុក​រះ​កម្មករ២នាក់​ដែល​កំពុង​ឈរ​ធ្វើការ ផ្លោង​ជិត២០ម៉ែត្រ​រងរបួស​ធ្ងន់ធ្ង​រ ត្រូវបាន​ក្រុមកម្មករ​ដូចគ្នា​ជួយ​ហៅ​រថយន្ត​សា មុយ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រមក​ទទួលយក​ចូល​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ ។

ភ្លាមៗម្ចាស់​រថយន្ត​បង្ក​ទាំង២នាក់ ពុំបាន​រត់គេច​ទៅណា​ឡើយ ហើយ​ពួកគេ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​បញ្ចូនទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្រះចក បណ្ដោះអាសន្ន ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទល់មុខ​មន្ទីរពេទ្យ កាល់​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ៕18485756_1861086870883897_2983329102917897118_n 18519638_1861086877550563_5476825707161812452_n 18556206_1861086844217233_8002174719365327646_n 18557327_1861086847550566_1710663939833938369_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya