ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់ របួស​ជើង ត្រូវ​ក្រុមចោរ២នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូប​មិនបាន​សម្រេច

នារី​ម្នាក់ របួស​ជើង ត្រូវ​ក្រុមចោរ២នាក់ ធ្វើ​សកម្មភាព​ឆក់​កាបូប​មិនបាន​សម្រេច

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៩និង៤០នាទី​យប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុច​តាម​បណ្តោយ​ផ្លូវ១៨២ ខាងកើត​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី៣ប្រហែល១០០ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី២ ខណ្ឌទួលគោក។

ម្ដាយ​នារី​រង​គ្រោះជា​ម្ចាស់​កាបូប​ឈ្មោះ តាំង អៀង ភេទ​ស្រី អាយុ៤៥ឆ្នាំ មុខរបរ​ជា​មេផ្ទះ ស្នាក់​នៅផ្ទះ៧១ ផ្លូវ២៧១ សង្កាត់​ទឹកថ្លា បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគាត់​ជិះ​ម៉ូតូ​ជាមួយ​កូនស្រី ម៉ាក​ហុង​ស្កុប​ពី ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BD.5794 ទើបតែ​ចេញមក​ពី​ដើរលេង​នៅ​ផ្សារ​អ៊ី​អន ហើយ​បំណង​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​នៅ​ម្តុំ​ផ្សារ​ហេង​លី ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ១៨២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ២នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក មកពី​ក្រោយ​ហើយ បានធ្វើ​សកម្មភាព​ឆក់យក​កាបូប​លុយ​តែ​មិនបាន​សម្រេច បណ្តាល​ឲ្យ​កូនស្រី​ជា​អ្នក​ឌុប​រងរបួស​ជើង ហើយភ្លាមៗនោះ​ជនសង្ស័យ​បានគេច​ខ្លួន​បាត់អស់ ៕

68356502 68356503 68356504

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya