ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ បាន​ចូលរួម​រំលឹក​ខួប​ថ្ងៃ២០ ខែឧសភា នៃ​ទិវា​ប្រវត្តិសាស្ត្រ ដែល​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស បាន​ចងចាំ

ប្រជាពលរដ្ឋ បាន​ចូលរួម​រំលឹក​ខួប​ថ្ងៃ២០ ខែឧសភា នៃ​ទិវា​ប្រវត្តិសាស្ត្រ ដែល​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស បាន​ចងចាំ

ភ្នំពេញៈ លោក អ៊ុ សន ម៉ាន តំណាង​ប្រជាពលរដ្ឋ រស់នៅ​រាជធានី​ភ្នំពេញ បានលើកឡើង នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​ចងកំហឹង២០ ឧសភា នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក នៅ​ថ្ងៃទី ២០ ឧសភា​នេះ​ថា សោកនាថកម្ម​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​កាប់សម្លាប់​មកលើ​ប្រជាជន​ស្លូតត្រង់​អស់​រាប់លាន​នាក់​យ៉ាង​សាហាវព្រៃផ្សៃ​នេះ រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ឡើយ។ លោក បន្តថា ភាពព្រៃផ្សៃ​នេះ ធ្វើ​ឲ្យ​បងប្អូន​រស់​ពី​សេចក្តីស្លាប់​មិនអាច​បំភ្លេចបាន​ឡើង។

ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ បាន​ចូលរួម​រំលឹក​ខួប​ថ្ងៃ២០ ឧសភា នៃ​ទិវា​ប្រវត្តិសាស្ត្រ ដែល​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស បាន​ចងចាំ​នូវ​ភាព​ឃោ​ឃៅ នៃ​មហា​សោកនាដកម្ម​ក្នុង​របប​ខ្មែរក្រហម ដែល​បាន​កាប់សម្លាប់​មកលើ​ជនស្លូតត្រង់​យ៉ាង​រង្គាល​អស់​រាប់លាន​នាក់​យ៉ាង​សាហាវព្រៃផ្សៃ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុលពត ក្នុង​រយៈពេល៣ឆ្នាំ ៨ខែ២០ថ្ងៃ។

ដូច្នេះ​ទើប​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ប្រជាជន​ទូទាំងប្រទេស​កម្ពុជា ដែល​បាន​រួច​ផុតពី​ការកាប់សម្លាប់ ពូជសាសន៍​ជាតិ​ឯង​នេះ បាននាំគ្នា​កំណត់​យក​ថ្ងៃ២០ឧសភា ជា​រៀងរាល់ឆ្នាំ​រៀបចំ​កម្មវិធី​គោរព​វិញ្ញាណក្ខន្ធ​ជូន​ដល់​អ្នក​ដែល​បាត់បង់​ជីវិត ដោយ​អយុត្តិធម៌​ក្នុង​របប​ព្រៃផ្សៃ​នេះ ដើម្បី​ទុក​ឲ្យ​កូនចៅ និង​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​កុំ​ឲ្យ​យក​គំរូ​តាម ព្រោះ​វា​ជា​របប​កាប់សម្លាប់​ពូជសាសន៍​ជាតិ​ឯង។

លោក ស្រី រស់ សុភា​រ៉ាវី អនុប្រធាន​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក បានបញ្ជាក់ ថា​ការរៀបចំ​ពិធីរាប់បាត្រ​បង្សុកូល ដែលមាន​ព្រះសង្ឃ២០៧អង្គ​និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជិត១ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​នៅ​ថ្ងៃ២០ ឧសភា​ឆ្នាំ២០១៧នេះ​គឺ​បាន​ប្រារព្ធ​ធ្វើ​ដូចឆ្នាំៗមុន​ដែរ ដើម្បី​ឧទ្ទិស​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ដែល​បាន​បង់ជីវិត​ដោយ​អយុត្តិធម៌​ក្នុង​របប​ខ្មែរក្រហម​កាន់អំណាច។

លោកស្រី​បន្តថា ២០ឧសភា គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដែល​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស បន្ត​ចងចាំ​ជានិច្ច​មិនអាច​បំភ្លេច​បានឡើយ ព្រោះ​បាន​កាប់សម្លាប់​មកលើ​ប្រជាជន​កម្ពុជា​ស្លូតត្រង់​អស់​រាប់លាន​នាក់​យ៉ាង​ព្រៃផ្សៃ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន។ ដូច្នេះ​ទើប​បងប្អូន​ដែល​រួច​ផុតពី​ស្លាប់​នាំគ្នា រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជូន​ជនរងគ្រោះ ក្នុង​របប​ប៉ុលពត​នេះ​ជា​រៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា ក្នុងចំណោម​វាលពិឃាដ​ជាង៣០០កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុង​របប​ប្រ ល័យ​ពូជសាសន៍​ខ្មែរក្រហម រយៈពេល៣ឆ្នាំ ៨ខែ២០ថ្ងៃ មានតែ​មណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​ធំជាងគេ។ ក្នុងនោះ​មាន​ជនរងគ្រោះ​ចំនួន៨៩៨៥នាក់ រណ្តៅ​សព​សរុប១២៩ រណ្តៅ​ជីក​រួច​មាន​ចំនួន៨៦រណ្តៅ ក្នុងនោះ ក៏មាន​ជនបរទេស​ចំនួន៩នាក់​ផងដែរ៕67461002 67461003 67461004

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya