ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » អាជ្ញាធរ​ថៃ សម្រេច​ដោះលែង​ពលរដ្ឋ​ខ្មែរ ១០នាក់

អាជ្ញាធរ​ថៃ សម្រេច​ដោះលែង​ពលរដ្ឋ​ខ្មែរ ១០នាក់

ភ្នំពេញៈ នៅ​ថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៧នេះ បាន​ឲ្យ​ដឹងថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ បាន​រាយការណ៍​ព័ត៌មាន​ចុងក្រោយ​ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថា ពលរដ្ឋ​ខ្មែរ​ទាំង១០ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ខេត្ត​សា​កែវ ត្រូវបាន​កាត់ទោស និង​ផាកពិន័យ ក្នុង​ម្នាក់ ចំនួន២៥០០ បាត ពីបទ​ឆ្លងដែន​ខុសច្បាប់​ចូល​ឧទ្យាន​ជាតិ។  ពលរដ្ឋ​ទាំងនេះ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​សា​កែវ នៅ​ម៉ោង១៥:០០ ថ្ងៃ១៨ឧសភា​នេះ ហើយ​ត្រូវ​ប្រគល់ជូន​ប៉ូលីស​ប៉ាង​ស៊ី​ដា ដើម្បី​បិទ​សំណុំរឿង។ ស្ថាន​អគ្គ​កុងស៊ុល​កំពុង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ថៃ ត្រៀម​បញ្ជូន​ពលរដ្ឋ​ទាំង១០នាក់​នោះ មក​កម្ពុជា​វិញ​នៅ​ល្ងាច​នេះ(ថ្ងៃទី១៨ ខែឧសភា)។

សូម​រំលឹកថា នៅ​ថ្ងៃទី១៤ ឧសភា ២០១៧ ម៉ោង​ប្រមាណ ១២:០០ នាទី អាជ្ញាធរ​មូលដ្ឋាន​ថៃ​សហការ​ជាមួយ​កងកម្លាំង​អភិរក្ស​ព្រៃឈើ​នៃ​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា បាន​ចុះ​ល្បាត​ក្នុង​តំបន់​ឧទ្យាន​ជាតិ    ប៉ាង​ស៊ី​ដា ស្ថិតក្នុង​ភូមិ​ណ​យ ឃុំ​ថា​យែក ស្រុក​មឿង​សា​កែវ ខេត្ត​សា​កែវ និង​បាន​ប្រទះឃើញ​ពលរដ្ឋ​ខ្មែរ​ប្រមាណ១៥នាក់​កំពុង​ដើររក​កាប់​ឈើ​គ្រញូង​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា ហើយ​ឃាត់ខ្លួន​បាន​ចំនួន១០នាក់ រួច​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ព​ន្ឋ​នាគារ​ខេត្ត​សា​កែវ។ ស្ថាន​អគ្គ​កុងស៊ុល បាន​បញ្ជូន​មន្ត្រី​កុងស៊ុល​ទៅ​ជួប​សាកសួរ​សុខទុក្ខ​ពលរដ្ឋ​ខ្មែរ​ទាំង១០នាក់​នោះ និង​បាន​សម្របសម្រួល​ជួយ​ជំរុញ​ដំណើរការ​កាត់ក្តី​ឲ្យ​បាន​ឆាប់៕68137602

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya