ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ៥ និង៤០នាទីល្ងាច បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុចផ្ទះគ្មានលេខ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។
ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ង្វៀង វិនចូវទឹង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ(ជួញដូរគ្រឿងញៀន)។
ចំណែកសម្ភារៈដកហូតរួមមាន
១/ក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់។
២/ជញ្ជិីងថ្លឹងគ្រឿងញៀនចំនួន០។
៣/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៤/ដាវកែឆ្នៃចំនួន០។
៥/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ចំពោះមុខ កំលាំងជំនាញរបស់អធិការដ្ឋាន កំពុងសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕