ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ ឈើប្រណិត​ធ្នង់​ជាង៤០០ដុំ ដែល​ឈ្មួញ គរ​ទុកចោល នៅក្នុង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស ស្រុក​វាលវែង

ប្រទះឃើញ ឈើប្រណិត​ធ្នង់​ជាង៤០០ដុំ ដែល​ឈ្មួញ គរ​ទុកចោល នៅក្នុង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស ស្រុក​វាលវែង

(ពោធិ៍សាត់)៖ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុច​ដូន​នាគ​ក្នុងព្រៃ ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់។

ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ គំនរ​ឈើ​ប្រភេទ​ប្រណិត​ធ្នង់​ចំនួន៤០៦ដុំ ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន ចេញពី​ព្រៃ​តំបន់​ក្នុង​ដែន​ជំរក​សត្វព្រៃ ភ្នំ​សំ​កុស យកមក​ទម្លាក់​ទុក ក្នុងព្រៃ​ខាងក្រោយ​ភូមិ ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីស្នាក់ការ​បរិស្ថាន​ស្រែ​ពាំង​ប៉ុន្មាន​នោះទេ។ បន្ទាប់ពី​ប្រទះឃើញ​ភ្លាម ក្រុម​ប្រជាពលរដ្ឋ ក៏បាន​រាយការណ៍​ប្រាប់​កងកម្លាំង​កងរាជអាវុធហត្ថ​ដើម្បី​អនុវត្តន៍​បន្ត។

គំនរ​ឈើ​អារ​ជាសន្លឹកៗ និង​ឡាំង​ជ្រុង​ខ្លី​រវែង ដែល​គេ​សង្ស័យ​ឈ្មួញ​ដឹក​យកមក​ទម្លាក់​ទុក ដើម្បី​ដឹក​ទៅ​ចែកចាយ​បន្ត  ឈើ​ជា​ប្រភេទ​ប្រណិត​ធ្នង់​មាន​ចំនួន៤០៦ដុំ ចំនួន១០.២០៨គីឡូក្រាម ស្មើរ​នឹង​ចំនួន៧,៥៦១ម៉ែត្រត្រីគុណ។

ចំពោះ​វត្ថុតាង​ឈើ​ប្រភេទ​ប្រណិត​ធ្នង់​ទាំងអស់ ត្រូវបាន​បង្ក្រាប ដឹក​តាម​រថយន្ត​កែច្នៃ​ចំនួន២គ្រឿង ដើម្បី​យកទៅ​ប្រគល់​ឲ្យ​មន្ត្រី​បរិស្ថាន និង​រក្សាទុក​នៅ​ទីស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ស្តីពី​រដ្ឋបាល​ព្រៃឈើ៕

1 2 3 4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya