ភ្នំពេញ៖ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចហាងបារាំងយីហោសា សា ទីតាំងផ្ទះលេខ១ ផ្លូវលេខ១៧២ ភូមិ១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះCreagh Donal Eoin ភេទប្រុស អាយុជាង៤០ឆ្នាំ ជនជាតិអ៊ែកឡង់ ។
នៅវេលាម៉ោង៣និង៣០នាទីគេឃើញបុរសរូបនេះបានដើរចូលទៅក្នុងហាងបារាំង ហើយពេលចូលទៅដល់ជនរងគ្រោះបានហៅទឹកតែផឹក ស្រាប់តែផឹកបានមួយកែវក៏ដួលធ្លាក់ខ្លួនពីលើកៅអីទៅនិងឥដ្ឋ ភ្លាមនោះបុគ្គលិកនៅក្នុងហាងបាននាំគ្នាជួយបឋម ដោយខ្លះយកប្រេងកូឡាមករឹតនិងធ្វើចលនា តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុដើម្បីបង្កើតគណៈកម្មាការត្រួតពិនិត្យលើសាកសពផងដែរ ។ចំណែកឯករណីនេះសមត្ថកិច្ចសន្និដ្ឋានជំហ៊ានដំបូងថា មូលហេតុគាំងបេះដូង ៕