ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » កុមារី​អាយុ ១៣ ម្នាក់​ត្រូវ​ឃាតក រំលោភ ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​

កុមារី​អាយុ ១៣ ម្នាក់​ត្រូវ​ឃាតក រំលោភ ហើយ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​

​បាត់ដំបង​៖  កុមារី អាយុ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​ឃាតក​មិន​ស្គាល់មុខ បាន​ចាប់រំលោភ យ៉ាង​ព្រៃផ្សៃ​បំផុត រួច​យក​កាំបិត​ចុង​ស្រួច ចាក់​សម្លាប់ យកទៅ​បោះចោល​ក្នុង​ទឹកអូរ ខណៈពេល​កុមារី​រងគ្រោះ ទៅ​ឃ្វាលគោ​តែម្នាក់ឯង កាលពី​រសៀល ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ នៅ​ចំណុច​អូរ​រំចេក ឃុំ​អណ្ដើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​លោក ឡា​ច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កុមារី​រងគ្រោះ ឈ្មោះ ងួ​ប ច្រឹប ហៅ កិប អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​សេរី​វ័​ន្ធ ឃុំ​អណ្ដើក​ហែប ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ នៅលើ​ខ្លួន​សាកសព​កុមារី​រងគ្រោះ គឺមាន​ស្នាម​ចាក់ ដោយ​កាំបិត​ចុង​ស្រួច ត្រង់​បោះដៃផុត​ខាង ឆ្វេង​ចំនួន​២​កាំបិត ត្រង់​ក្រោម​ដោះ​ខាងស្ដាំ មួយ​កាំបិត ត្រង់​លើ​ដោះ​ខាងឆ្វេង មួយ​កាំបិត​។​

​លោ​កឡាច ប្រុស បាន​ស្រង់​សំដី​សាក្សី មក​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៣ កុមារី​រងគ្រោះ បាន​ដេញគោ​ចេញពីផ្ទះ ទៅ​គ្វាល​តាម​វាល រហូតដល់​ចំណុច​អូរ​រំចេក​។ នៅវេលា​ពេលបាយ​ថ្ងៃត្រង់ បងស្រី​កុមារី​រងគ្រោះ ម្នាក់​បាន​យក​បាយ ទៅ​ឲ្យ​កុមារី រងគ្រោះ​ហូប​។ ពេល​ដើរ​ទៅដល់​ចំណុច​វាល​អូរ​រំចេក​នោះ ឃើញតែ​សត្វ​គោ មិនឃើញ កុមារី​រងគ្រោះ  ហើយ​បាន​ដើររក រហូតដល់​ម៉ោង ប្រហែល​ជាង​១​រសៀល ថ្ងៃទី​១៥ ខែតុលា ក៏​ប្រទះឃើញ​សាកសព​ប្អូនស្រី នៅក្នុង​ទឹកអូរ ទាំង​ខ្លួន​អាក្រាត​។​

​លោ​កឡាច ប្រុស បាន​បញ្ជាក់ថា ករណី​ខាងលើនេះ គឺជា​ករណី​រំលោភ រួច​ចាក់​សម្លាប់ ដោយ​ឃាតក​មិន​ស្គាល់មុខ​។
​បច្ចុប្បន្ន​សាកសព​ក្មេងស្រី​រងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំ​ណែ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ប្រមូល​រក​វត្ថុ​តាំង ដើម្បី​ឈានទៅ​កំណត់​មុខសញ្ញា​ដែល​ប្រ​ព្រឹ​តិ្ត​កាត់ទោស​តាមផ្លូវ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya