ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នារី​ស្រស់ស្អាត​ម្នាក់ បាន​ធ្លាក់​ពី​ជា​ន់ទី១២ នៃ​អគារ​ខុន​ដូរ «កា​ហ្សា» កម្ពស់១២ជាន់ ចូល​អាង​តែ​មិន​ស្លាប់

នារី​ស្រស់ស្អាត​ម្នាក់ បាន​ធ្លាក់​ពី​ជា​ន់ទី១២ នៃ​អគារ​ខុន​ដូរ «កា​ហ្សា» កម្ពស់១២ជាន់ ចូល​អាង​តែ​មិន​ស្លាប់

(ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ មិនទាន់មាន​ការបញ្ជា​ក់​ពី​សមត្ថកិច្ច នៅឡើយ​ទេ​ថា រឿង​ឃាតកម្ម ឬ​អត្តឃាត ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ។ ជាមួយគ្នានេះ កាលពីពេលថ្មីៗនារី​ម្នាក់ ក៏បាន​ធ្លាក់​ពី​អគារ​នេះ​ផងដែរ បណ្តាល​ឲ្យ​ស្លាប់។ នារី​រងគ្រោះ​ឈ្មោះ ហាស់ ឌី​ជូរ​លីន អាយុ១៧ឆ្នាំ ជា​កញ្ញាឯក​សំបក​កង់​រថយន្ត Bridgestone របស់​ក្រុមហ៊ុន គង់ នួន។

នារី​ស្រស់ស្អាត​ម្នាក់ បាន​ធ្លាក់​ពី​ជា​ន់ទី១២ នៃ​អគារ​ខុន​ដូរ «កា​ហ្សា» ស្ថិតនៅ​តាមផ្លូវ​បេតុង​ក្រុម៧៨ ភូមិ១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ប៉ុន្តែ​ពេល​ធ្លាក់​មកក្រោម ចូលទៅក្នុង​អាងទឹក បណ្តាល​ឲ្យ​រង​របួស់ធ្ងន់ ហើយ​ត្រូវបាន​គេ​ប​ញ្ជួ​ន​ទៅកាន់ មន្ទីរពេទ្យ​កាល់ម៉ែត ធ្វើការ​សង្គ្រោះបន្ទាន់ ដែល​នេះ​អាច​និយាយថា ជា​សំណាង១ក្នុង១ពាន់​គ្រោះថ្នាក់។

ពិតជា​មាន​ករណី  ធ្លាក់​ពីលើ​អគារ​ខុន​ដូរ​នេះ​មែន​នៅ​រសៀល​ថ្ងៃនេះ ប៉ុន្តែ​មូលហេតុ នៃ​ការធ្លាក់​សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ពិនិត្យ​នៅ​កន្លែងកើតហេតុ​នៅឡើយ»។

ក្នុង​រយៈពេល​មិន​ដល់​មួយ​សប្តាហ៍​ផង នៅ​ទីតាំង​អគារ​ខុន​ដូរ​នេះ មាន​នារី​ម្នាក់​បាន​លោត​កាលពី​វេលា​ម៉ោង៥ទៀបភ្លឺ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ បណ្តាល​ឲ្យ​ស្លាប់។ នារី​រងគ្រោះ​ឈ្មោះ សោម ស្រី​ពេជ្រ អាយុ២៩ឆ្នាំ មុខរបរ​លក់​ខោអាវ​តាម​អន​ឡាញ ស្នាក់​នៅផ្ទះ​លេខ៤៣E3 ផ្លូវ​លេខ១៣៤ សង្កាត់​មនោ​រម្យ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ ដែល​មូលហេតុ​នោះ គឺមាន​ជម្លោះ​ជាមួយ​សង្សារ៕

1 2 3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya