ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » មិត្ត​ស៊ី​មិត្ត! ខ្ចី​ម៉ូតូ​ជិះ​ទៅ​ទិញ​នំ​បុ័ង បែរជា​ស៊ីដាច់

មិត្ត​ស៊ី​មិត្ត! ខ្ចី​ម៉ូតូ​ជិះ​ទៅ​ទិញ​នំ​បុ័ង បែរជា​ស៊ីដាច់

ភ្នំពេញ៖ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៦និង៥០នាទី​ព្រឹក ថ្ងៃទី១៨ខែឧសភា​ឆ្នាំ២០១៧ នៅ​ចំណុច​កន្លែង​លាង​រថយន្ត​ស្អាត​ពេញចិត្ត​តាម​បណ្តោយ​ផ្លូវ១៩៨៦ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ។

ជនរងគ្រោះ​មានឈ្មោះ ឌៀប ស៊ីម ភេទ​ប្រុស​អាយុ១៨មុខរបរ​លាង​រថយន្ត​នៅ​ចំណុចកើតហេតុ​ខាងលើ​មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ធំ ឃុំ​រនាម ស្រុក​ត្រពាំងវែង​ខេត្តតាកែវ។ ចំណែក​ជនសង្ស័យ​ដែលជា​អ្នក​ខ្ចី​ម៉ូតូ​នោះ​មានឈ្មោះ ផល្លា រត្ន​នា ភេទ​ប្រុស​អាយុ២៧ឆ្នាំ​មុខរបរ​លាង​រថយន្ត​ជាមួយគ្នា​និង​ស្នាក់នៅ​ក​ន្លែ​ធ្វើការ​ជាមួយគ្នា​មាន​ស្រុកកំណើត​ស្រុក​មេសាង​ខេត្តព្រៃវែង(រត់គេចខ្លួន​បាត់)។

មុនពេល​កើតហេតុ នៅវេលា​ម៉ោង​ខាងលើ​រូបគេ​បាន​ជិះ​ម៉ូតូ១គ្រឿង​ក​ស៊ុយ​ស៊ី​គី​និ​ច​ពណ៌​ស​ពាក់​ស្លាក​លេខ តាកែវ1M8031មក​កន្លែងធ្វើការ​ដូច​សព្វដង​ពេលនោះ​ជនសង្ស័យ​បាន​សួរថា ឥឡូវ​ឯង​ជិះ​ម៉ូតូ​សុទ្ធតែ​និ​ច​ទៀត។ បន្តិចក្រោយមក​ជនសង្ស័យ​បាន​និយាយថា​ខ្ញុំ​ខ្ចី​ម៉ូតូ​ទៅ​ទិញ​នំ​បុ័ង​ហូប​បន្តិច​ពេលនោះ​យុវជន​រងគ្រោះ​ក៏​អោយ​កូនសោរ​ម៉ូតូ​ទៅ​ជនសង្ស័យ​ហើយ​ជនសង្ស័យ​ក៏​ជិះ​ចេញទៅ​បាត់​ហើយ​រូបគេ​ក៏​ទៅ​លាង​រថយន្ត​រហូតមក​ដល់​ម៉ោង២និង៥០នាទី​រសៀល​នៅតែ​មិនឃើញ​ជនសង្ស័យ​នោះ​យក​ម៉ូតូ​មកវិញ ទើប​ជនរងគ្រោះ​សម្រេចចិត្ត​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ភ្នំពេញ​ថ្មី​តែម្តង ៕9c7a25be-4487-4829-8f16-d3111df88b93 54eeb93b-8894-49bc-a03c-4d312f3551d9

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya