ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​2នាក់ សមត្ថកិច្ច​ចុះមក​ឃាត់ខ្លួន​ដល់​បន្ទប់​ជួល

ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​2នាក់ សមត្ថកិច្ច​ចុះមក​ឃាត់ខ្លួន​ដល់​បន្ទប់​ជួល

 ភ្នំពេញ ៖ ហេតុការណ៍​នេះដែរ បាន​កើតឡើង​កាលពី​រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុច​បន្ទប់​ជួល​លេខ៣០ ផ្លូវ​បេតុង ស្ថិតនៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មាន ឈ្មោះ សែម សូ​រី​វង ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​លេខ១០ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ នឹងមាន​ស្រុកកំណើត​ភូមិ​ផ្អាវ ឃុំ​បា​ធា ស្រុក​បាធាយ ខេត្តកំពង់ចាម ។ ចំណែក​បក្សពួក​ម្នាក់ទៀត​ដែល​រត់​គេចខ្លួនបាត់​មានឈ្មោះ ធឿន សីហា អាយុ២១ឆ្នាំ​មិ​ខរ​បរ​សន្តិសុខ​ស្ដង់ដា ។

ជនរងគ្រោះ​ឈ្មោះ ខៀវ សំអឿន ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ផ្ទះជួល​លេខ៥០ ស្ថិតនៅ​ភូម​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ  ។

ជនរងគ្រោះ​ឈ្មោះ ខៀវ សំ​អៀន ភេទ​ប្រុស អាយុ៣៨ឆ្នាំ បាន​ក្រោក​ពី​ដេក ដើរចេញ​បន្ទប់​ជួល​លេខ៥០ ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រាប់តែ​បាត់​ម៉ូតូ​ម៉ាក​ហ​ងុ​ដា​សេ១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ២០១១ ពាក់​ស្លាក​លេខ​ព្រៃវែង​1D-6449 ដែល​ខ្លួន​បាន​ទុក​ក្រោម​ជណ្តើ​ផ្ទះជួល​ខាងលើ ។ ហើយ​ជនរងគ្រោះ​ក៏​បានមក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ និង​ដាក់​ពាក្យបណ្តឹង ពេលដែល​បានទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម​សមត្ថកិច្ច​ប៉ុស្តិ៍​ដង្កោ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន ស្តង់ដា នៅក្បែរ​កន្លង​កើតហេតុ បានឃើញ​ជនសង្ស័យ​ពីរ​នាក់​ខាងលើ​បា​នើ​លក​ម៉ូតូ​ជនរងគ្រោះ​ដាក់​លើរ​ម៉ក​ទៅ​បាត់ ។ រហូតដល់​វេលា​ម៉ោង៣នឹង៣០នាទី​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​បាន​ចុះទៅ​ចាប់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សែម សូ​រី​វង យកមក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ៕unnamed-1-14 unnamed-2-14 unnamed-10-2 unnamed-26

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya