ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » អំពើពុករលួយ នឹង​បក្ខពួកនិយម នៅ​សាលា​មធ្យមសិក្សា​សុខាភិបាល ភូមិភាគ​កំពត

អំពើពុករលួយ នឹង​បក្ខពួកនិយម នៅ​សាលា​មធ្យមសិក្សា​សុខាភិបាល ភូមិភាគ​កំពត

កំពត៖ សាលា​មធ្យមសិក្សា​សុខាភិបាល ភូមិភាគ​កំពត ក្រោម​ការដឹកនាំ​ដោយ លោកនាយក ឈុន សំណាង សព្វថ្ងៃ​កំពុង​កើតមាន​ដ៏​ធ្ងន់ធ្ង នូវ​អំពើពុករលួយ នឹង​បក្ខពួកនិយម ធ្វើអោយ​មន្ត្រី​ដែល​ដែល​គ្មាន​បក្ស​កើតការ​ក្ដៅក្រហាយ តែ​មិន​ហ៊ាន​ចេញ​តវ៉ា ខ្លាច​បែក​ម៉ាត់​នឹងត្រូវ​ព្រនូង។

ប្រភព​បានអោយដឹងថា ក្នុង​រយៈ​ជាច្រើន​ឆ្នាំ​មកនេះ សាលា​មធ្យមសិក្សា​សុខាភិបាល ភូមិភាគ​កំពត គឺ​កើតមាន​អំពើពុករលួយ ច្រើន​ករណី ពាក់ព័ន្ធ​នឹង​កា​កិបកេង​ថវិកា​ចំណាយ​រដ្ឋ​របស់​សាលា ដូចជា កឹ​ប​កេង​ថវិកា ថែទាំ​នឹង​ជុស​ជុល​សាលា ការចំណាយ​ផ្នែក​សម្ភារៈ​រដ្ឋបាល នឹង​ឧបករណ៍​បច្ចេកទេស ដែល​ក្នុងឆ្នាំៗ សាលា​បាន​បាត់បង់​ថវិកាជាតិ មិនតិចជាង២០០លាន​រៀល លើ​ប្រាក់​ចំណាយ​របស់​ទាំងអស់​បូកសរុប​ជាង១០០០លាន រួមទាំង​បន្ទុក​បុគ្គលិក ដោយសារ​អំពើពុករលួយ។ នេះ​មិន​និយាយ​លើ​ចំណូល​ផ្សេង​ដែល​ពួក​ទទួលយក​អោយ​មិន​ប្រក្រតី​ទៀតផង។ ហើយ​ផលប្រយោជន៍​ក្នុង​អំពើពុករលួយ​ទាំងនោះ បានតែ​ទៅលើ លោកនាយក​សាលា ឈុន សំណាង មន្ត្រី​ជំនិត​ដូចជា​លោក​ប្រធានការិយាល័យ គណនេយ្យ ស៊ុយ សេង លោក​ព្រុំ សា​វុ​ទ្ធ លោកស្រី ជាង លក្ខិណា លោក លឹម ជូ​ញិ​ត នឹង ប្អូនស្រី​លោកនាយក ឈ្មោះ ឈុន យុ​ទ្ធា​វី ដែល​កំពុង​ស្នើរ​សុំ​តែង​ជា​ប្រធានការិយាល័យ​បច្ចេកទេស ជំនួស​លោក សែន ពិសិដ្ឋ ចូលនិវត្តន៍។ ក្រៅពីនោះ​លោកនាយក​សាលា ឈុន សំណាង នៅពេលថ្មីៗនេះ បានស្នើរ​សុំ​តែងតាំង​ប្អូនស្រី ឈុន យុ​ទ្ធា​វី អោយ​កាន់តំណែង​ជា​ប្រធានការិយាល័យ​បច្ចេកទេស នឹង​បក្ខពួក៥រូប​ទៀត ដូចជា​លោកស្រី ជាង លក្ខិណា លោក លឹម ជូ​ញិ​ត ជា​អនុប្រធាន​កា​រិ​គណនេយ្យ លោកស្រី ម៉ៅ ប៊ុ​ន្នី នឹង សុខ ត្រា ជា​អនុប្រធាន​ការិយាល័យ​បច្ចេកទេស លោក សួន ពិ​លាភ ជា​អនុ​ប្រាន​ការិយាល័យ រដ្ឋបាល រំលង់​មន្ត្រី​ដែលមាន​សមត្ថភាព​ជាច្រើន​ទៀត នៅក្នុង​សាលា ធ្វើអោយ​មន្ត្រី​ទាំងនោះ​មិន​សប្បាយចិត្ត។ ចំណែក​នាយករង​សាលា​ទាំ​អ​បី​រូប ដូចជា​លោក មិន ជាតិ លោក កែ សន​មុនី នឹង លោក សុខ ឆេង គឺ​រាល់​ការងារ​ទាំងអស់​មិន​ប្រឆាំង​តវ៉ា ឬ​ជំទាស់​នឹង​អ្វីដែល​លោក ឈុន សំណាង ចង់បាន ដោយ​បណ្ដោយអោយ​លោក ឈុន សំណាង ធ្វើ​ព្យុះភ្លៀង​តាមចិត្ត។ ហើយ​បើ​និយាយ​អំពី​អំណាច របស់លោក​នាយករង​ទាំងបី​រូប​គឺ​គ្មាន​តម្លៃ​ស្មើរ​នឹង​លោកស្រី ឈុន យុ​ទ្ធា​វី ពេលខ្លះ​សឹង​មិន​មន្ត្រី​កា​រិ​បច្ចេកទេស គឺ លោកស្រី ឆាយ សុ​ភ័​ក្ក្រ ទៀតផង។ សូមបញ្ជាក់ថា លោកនាយក ឈុន សំណាង ជាម​ន្ត្រី ក២,៣ តាម​ប្រវត្តិរូប​សង្ខេប​ដែល​ទ​ទួ​ល​បាន គឺ​កើត​នៅ​ឆ្នាំ១៩៦៧នឹង​ចូល​បំរើការ​រដ្ឋ នៅ​ថ្ងៃទី ២៨ ខែសីហា ១៩៩១ ។ ចំណែក​លោកស្រី ឈុន យុ​ទ្ធា​វី ជាម​ន្ត្រី ក២,៣ តាម​ប្រវត្តិរូប​សង្ខេប​ដែល​ទទួលបាន គឺ​កើត​នៅ​ទី៣១ ខែធ្នូ ១៩៧៣ នឹង​ចូល​បំរើ​ការងារ​រដ្ឋ នៅ​ថ្ងៃទី០៣ ខែ ០៧ ឆ្នាំ១៩៩៧ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya