ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ » ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​ធ្លាប់​ព្រមាន ចៅហ្វាយស្រុក​តាម​បណ្ដា​ស្រុក ហាម​ធ្វើ (ឡេ​ឡឺ) រឿង​គេ​លួច​ឈូសឆាយ​រំលោភ​ដីព្រៃ​លិច​ទឹក

ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​ធ្លាប់​ព្រមាន ចៅហ្វាយស្រុក​តាម​បណ្ដា​ស្រុក ហាម​ធ្វើ (ឡេ​ឡឺ) រឿង​គេ​លួច​ឈូសឆាយ​រំលោភ​ដីព្រៃ​លិច​ទឹក

កំពង់ឆ្នាំង៖ កាលពី​ថ្ងៃទី១០ ខែមករា​ឆ្នាំ២០១៦កន្លងទៅនេះ​ក្នុង​ដំណើរ​ចុះទៅ​ស្រុក​ជល​គី​រី អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ប្រា​ប់លោក យិន​សា​វេន អភិបាលស្រុក​ជល​គី​រី​ថា (ឆ្នាំនេះ​ត្រូវ​គ្រប់គ្រង​ត្រាក់ទ័រ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​អោយបាន​ច្បាស់លាស់​ត្រឹមត្រូវ ហាម​ធ្វើ ឡេ ឡឺ !!!អត់​ដឹងអី!បណ្ដែត បណ្ដ​យ​ឲ្យ​គេ​ចូល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក នៅ​តំបន់​ទួល​កប់​ចេះ នៅ​ឃុំ​ពាម​ឆ្កោក ដូចឆ្នាំមុនៗទៀត​ទេ គឺ​មិន​បានទេ ព្រោះ​ព្រៃ​លិច​ទឹកជា​បញ្ហាសំខាន់​ណាស់)។

ការព្រមាន​នេះ​ទំនងជា​អភិបាលខេត្ត​ដឹង​រឿង​ថា​ចៅហ្វាយស្រុក​ឃុបឃិត​អោយគេ​រំលោភ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នាពេល​កន្លងមក។

ដោយឡែក​នៅឯ​ស្រុក​បរិបូ​ឯណេះ​វិញ​នាពេលថ្មីៗក្នុង​ខែឧសភា ឆ្នាំ២០១៧នេះ​មាន​ឈ្មួញ​គឿង​ចក្រ​បាន​អូសទាញ​ប្រមែ ប្រ​ម៉ូ​ល​គ្រឿងចក្រ​ប្រមាណ​ពី៧ទៅ១០គ្រឿង​កំពុងតែ​លួច​ចូលធ្វើ សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក(ដី​តំបន់២និង​តំបន់៣)នៅ​ចំណុច​កំពង់​អួរ​ក្នុង​ឃុំ​ខុន​រ៉ង និង​ចំណុច​ខាងលើ​ដំបូក​ក្រហម និង​កោះ​តា​មៅ​ក្នុង​ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូ​ណ៍ ដែលជា​ជម្រក​ត្រី​ពង​កូន​នៅ​វ​ដូ​វ​វស្សារ​ដែល​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​នឹង​មន្ត្រី មន្ត្រី​សហគមន៍​និង​មន្ត្រី​ជំ​ន​ញ​ជលផល​យក​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​យក​ធ្វើជា​កម្ម​សិទ្ធ​ផ្គើន​ទៅ​និង​បទបញ្ជា​រាជរដ្ឋាភិបាល​ដែលមាន​សម្ដ​ច​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ​ដឹកនាំ​និង​ផ្ទុយទៅនឹង​ច្បាប់​ស្ដីពី​ជលផល​ផងដែរ។

បើ​យោងតាម​ការ​អោយដឹងពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​មេ​ឈ្មួញ​ដែល​កាង​គ្រឿងចក្រ​ឈូសឆាយ​ធំជាងគេ​នោះ​មានឈ្មោះ ស ប៊ុនធឿន​ដែលមាន​បក្ខពួក​ជា​មនុស្ស​ធ្លាប់ជា​អ្នកកាសែត​ផងដែរ​បាន​កាង​និង​នាំ​គ្រឿងចក្រ​ចូល​ឈូសឆាយដី​នៅ​តំបន់​ខាងលើ​អស់​រយៈពេល៣ឆ្នាំ​មកហើយ ដោយ​យក​ឡែ​ស ក្រោម​ច្បាប់​ឈូសឆាយ​ដីស្រែ​ចាស់ ។ ប៉ុន្តែ​បើតាម​ការ​អោយដឹង​រឿង​ពិត​ឈ្មួញ​ខាងលើ​បាន​ដឹកនាំ​គ្រឿងចក្រ​ចូល​ឈូស​បុក​ព្រៃ​ដែលជា​តំបន់ហាមឃាត់​តែម្ដង​និង​បានអោយ​ក្រុម​បក្ខពួក​យក​ភ្លើង​ដើរ​ដុត​ព្រៃ​រួច​យក​គ្រឿងចក្រ​ឈូស​យកតែ​ម្ដង។

លោក​ងិន ហ៊ុន​ប្រធាន​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​អោ​ដឺ​ង​តាម​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង១០និង៣៥នាទី​ថ្ងៃទី១៨ ខៃ​ឧសភា ឆ្នាំ២០១៧ថា ច្បាប់​ដែល​បាន​អនុញ្ញាតិ​ដោយ​ឯកឧត្តម​អភិបាលខេត្ត​អោយ​ឈូស​តែ​ដី​ណា​ដែលជា​ដីស្រែ​ចាស់​ប៉ុណ្ណោះ បើ​ម្ចាស់​គ្រឿងចក្រ​ណា​ថ្លើមធំ​ហ៊ាន​ឈូសឆាយ​រំលោភ​លើដី​ហាមឃាត់ គាត់​និង​ចាប់​មិន​អុ​គ្រោះ​និង​មិន​យោគយល់​ឡើយ​ទោះជា​របស់​លោកធំ​ណាក៏ដោយ ៕18485637_421531194890554_5721138539119077337_n 18485745_421531241557216_3543915823565377095_n 18557038_421531168223890_5995482562863267778_n

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya