ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​ដឹកឈើ​ខុសច្បាប់ ចាប់បាន២០នាទី​ដោះលែង​វិញ?

ឡាន​ដឹកឈើ​ខុសច្បាប់ ចាប់បាន២០នាទី​ដោះលែង​វិញ?

ខេត្ត​ឧ​ត្ត​មានជ័យ ៖ហេតុការណ៍​បានកើត​ឡើង នៅវេលា​ម៉ោង10យប់ ថ្ងៃទី17ឧសភា​ឆ្នាំ2017 ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ174 ឆ្ពោះ​ពី​ស្រុក​អន្លង់វែង​ទៅ​ខេត្ត​ឧ​ត្ត​មានជ័យ​ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍​ឃុំ​អន្លង់វែង​ស្រុក​អន្លង់វែង។

បុរស២នាក់​ដែលជា​ព្រូ​និង​តៃកុង​រថយន្ដ​ដឹកឈើ​ត្រូវបាន​ជាប់​ខ្នោះដៃ​ជាមួយគ្នា​របស់​សមត្ថកិច្ច​ចម្រុះ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​មាន​ជ​យ័​ក្រោយពី​ពួកគេ​ទាំងពី​នាក់​បាន​ប៉ុនប៉ង​បុក​កំទេច​រថយន្ដ​សមត្ថកិច្ច​និង​ប៉ុនប៉ង​សម្លាប់​រួច​ព្យាយាម​បើក​រត់គេច។

ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍​មក​ថា​មាន​រថយន្ដ​ម៉ាក​យី​ឌុប​ចំនួន3គ្រឿង​ពណ៌​ទឹក​ប៊ឹ​ច​អត់​ស្លាក​លេខ​មាន​ផ្ទុក​បទល្មើស​ប្រភេទ​ឈើក្រហម​អត់​ច្បាប់​ចំនួន​បី​រថយន្ដ​ម៉ាក​យី​ឌុប​ពេល​មក​ជិត​ដល់​កន្លែងកើតហេតុ​ពួកគាត់​បាន​ស្ទាក់​រថយន្ដ​បានតែ​មួយគ្រឿង​តែ​ប៉ុ​ន្នោះ​រីឯ​ពី​គ្រឿង​ផ្សេងទៀត​បាន​បើ​រត់គេច​បាត់​ស្រ​ម៉ោ​ល។ពេល​សមត្ថកិច្ច​ជាច្រើន​ស្ថាប​ន្ន័​នាំគ្នា​ប្រដេញ​ស្ទាក់​ក៍​ត្រូវបាន​រថយន្ដ​ដឹក​ឈើបុក​ពីក្រោយ​ក៍​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តៃកុង​និង​វាយខ្នោះ​តែម្ដង។

តែ​ក្រោ​ពី​កា​ឃាត់20នាទី​ក្រោយ​ត្រូវបាន​ដោះលែង​វិញ​ពីព្រោះ​មាន​អ្នកមានអំណាចធំៗនៅក្នុង​ខេត្ត​អន្តរាគមន៍។ដោយ​មេ​ឈ្មួញ​ថាមេធំៗនៅក្នុង​ខេត្ត​ឧ​ត្ត​មាន​ជ​យ័​ទាំងមូល​គេ​បាន​ប្រាប់​រួចរាល់​អស់​ទៅហើយ​មិនអាច​រំលង​បានឡើយ។គូសបញ្ជាក់​ផងដែ​ថា​នៅក្នុង​ខេត្ត​ឧ​ត្ត​មាន​ជ​យ័​សព្វថ្ងៃ​សកម្ម​បទល្មើស​ព្រៃឈើ​បានកើត​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ហើយ​ល្បី​ថា​សុទ្ធសឹង​នាក់​មានអំណាចគ្រាក់ៗនៅ​ពី​ក្រោយខ្នង​ទាំងអស់​នាក់​ណាក៍​មិន​ហ៊ាន​ប៉ះ​ពល់​ដែរ។ក្នុង​នោះគេ​តែងតែ​សង្កេតឃើញ​ដូចជា​បទល្មើស​ក្រញូង​និង​ឈើក្រហម​ជាដើម។

សព្ទ​ថ្ងៃ​សមត្ថកិច្ច​និង​សមត្ថកិច្ច​ជុំនាញ​ក៏ដូចជា​អាជ្ញាធរ​ស្រុក​ខេត្ត​មួយចំនួន​អសកម្ម​ក្នុងការ​អនុវត្ត​ច្បាប់​ស្ដីអំពី​ព្រៃឈើ​នេះ​តែម្ដង​ពោលគឺ​ត្រូវ​ថ្នាំ​សណ្តំ​របស់​ក្រុម​ឈ្មួញ​អស់​ទៅហើយ។ លោក​សូត​ស៊ី​សុខ​ឃៀង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​មាន​ជ​យ័​បានអោយដឹង​តាម​ទូរ​សព្ទ័​ថា​លោក​មិនបាន​ដឹង​រឿង​អ្វី​ទេ​ទោះជា​លោក​ខន​ខែម​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​កាក់​ជាប់​ក៏ដោយ​លោក​ថា អ្នកណា​ធ្វើ​អ្នកនោះ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ៕  5c65e0ae-d6a9-40fc-a13f-d0e9784df0eb 68f0b86f-614d-492c-8e53-18d599770bed 739ebdd6-0a12-49ec-86d7-025ae589969b

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya