ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា​ជោគជាំ ទាញ​កាំបិតប៉័ងតោ២ដើម ដេញ​កាប់​ប្រជាពលរដ្ឋ

បុរស​ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា​ជោគជាំ ទាញ​កាំបិតប៉័ងតោ២ដើម ដេញ​កាប់​ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុង​បុរី​ញូ​ថោ​ន ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បុរស​ជនជាតិ​ចិន​ម្នាក់​រស់នៅ ក្នុង​បុរី​ញូ​ថោ​ន បាន​ផឹកស្រា​ចំ​ស្រា​កាច ស្រាប់តែ​ស្រែក​ឡូឡា និង​ទាញ​កាំបិតប៉័ងតោ​ចំនួន២ដើម ដេញ​ប្រជាពលរដ្ឋ​ខ្មែរ និង​ចិន​គ្នាឯង​ដែល​រស់នៅ​ក្បែរ​គ្នា​ផ្អើល​ពេញ បុរី​ញូ​ថោ​ន​ទាំងយប់ ត្រូវ​សមត្ថកិច្ច​ចាប់​មក​ប៉ុស្តិ៍នគរបាល​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្តទៀត។

នៅមុន​កើតហេតុ បុរស​ជនជាតិ​ចិន ដែល​ជនបង្ក​អុក​ខាងលើ​បាន អង្គុយ​ផឹង​ស៊ី​នៅផ្ទះ ល្វែង ក្នុង​បុរី​ញូ​ថោ​ន ដែលជា​កន្លែង​ស្នាក់នៅ​របស់​ជនបង្ក លុះ​ផឹក​ស្រវឹង​ជោគជាំ បាន​ស្រែក​ឡូឡា​ជេរ​គេ​ជេ​ឯង អុកឡុក និង​បាន​យក​កាំបិតប៉័ងតោ២ដើម ដេញ​កាប់​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ និង​ចិន​រស់​នៅក្បែរនោះ បណ្តាល​ឲ្យ​ផ្អើល​ពេញ បុរី​ញូ​ថោ​ន បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ភ្លាមៗនោះ កម្លាំង​សមត្ថកិច្ច​ទៅដល់​កន្លែងកើតហេតុ ចាប់​ជនបង្ក​មក​ដា​ក់នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ដើម្បី​ឲ្យ​ស្វាង​ស្រា​និង​ធ្វើ​ការអប់រំ​ឲ្យ​ត្រឡប់​ទៅវិញ៕

1 2 3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya