ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ស្នងការ​ខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​ជាមួយ​កងកម្លាំង ដើម្បី​ត្រៀម​ការពារ​យុទ្ធនា​ការឃោសនា ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់

ស្នងការ​ខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​ជាមួយ​កងកម្លាំង ដើម្បី​ត្រៀម​ការពារ​យុទ្ធនា​ការឃោសនា ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់

(ព្រះសីហនុ)៖ នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​យុទ្ធនា​ការឃោសនា បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ​ទី។

នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ មាន​ចំនួន២៧ឃុំ-សង្កាត់, គោលដៅ​ការពារ​មាន១៣០គោលដៅ, ការិយាល័យ​បោះឆ្នោត ចំនួន២៨០ការិយាល័យ ប្រើប្រាស់​កម្លាំង​ចំនួន១០៨២នាក់ ក្នុងនោះ​កម្លាំង​កងរាជអាវុធហត្ថ១១៦នាក់ កម្លាំងយោធា៥០ និង​កម្លាំង​នគរបាល​ចំនួន៩១៦នាក់។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ផ្តាំផ្ញើ​ឲ្យ​ថ្នាក់ដឹកនាំ ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ គ្រប់​គោលដៅ​ទាំងអស់ ត្រូវធ្វើ​ការត្រួតពិនិត្យ​កម្លាំង បង្កើន​ការប្រុងប្រយ័ត្ន ការពារ​សន្តិសុខ ក្នុង​ដំណើរការ​ឃោសនា, បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ឲ្យ​ប្រព្រឹត្តទៅ មាន​ភាពត្រឹមត្រូវ យុត្តិធម៌ តាម​នីតិវិធី មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ រហូតដល់​ចប់។

ប្រទេស​កម្ពុជា​បាន​ប្រកាន់យក​របប​នយោបាយ លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស មានការ​បោះឆ្នោត ដោយ​សេរី យុត្តិធម៌ គ្មាន​ការបំភិតបំភ័យ និង​គំរាមកំហែង ហើយ​លទ្ធិប្រជាធិបតេយ្យ គឺ​ត្រូវមាន​ច្បា​ប់យក​ច្បាប់​ជា​គោល ជន​ណា ឬ​ក្រុម​ណា មាន​ចេតនា​រារាំង អុកឡុក​បំផ្លាញ​ការបោះឆ្នោត កម្លាំង​សមត្ថកិច្ច​មាន​តួនាទី​បង្ក្រាប៕1 2 3 4 5

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya