ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ពលករ​ខ្មែរ៤នាក់​ស្លាប់ និង​របួស៣នាក់ គ្រោះថ្នាក់​ចរាចរ​នៅ​ប្រទេស​ថៃ

ពលករ​ខ្មែរ៤នាក់​ស្លាប់ និង​របួស៣នាក់ គ្រោះថ្នាក់​ចរាចរ​នៅ​ប្រទេស​ថៃ

អន្តរជាតិ ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ លើ​កំណាត់​ផ្លូវ​លេខ៣៣១ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ១២១ និង១២២ ស្ថិតនៅត្រង់​ចំណុច​ណង​អ៊ី​ថូន ភូមិ១៤ ឃុំ​កោះ​ខ្នុរ ស្រុក​ភ្នំ​សារៈ​ខាម ខេត្ត​ឆាក់​ឈើ​ង​សៅ ប្រទេស​ថៃ។

យ៉ាងហោចណាស់​មាន​ពល​ករ​ខ្មែរ៤នាក់ បាន​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ និង៣នាក់​ទៀត​រងរបួស ខណៈដែល​ពួកគេ​បាននាំគ្នា ជិះ​រថយន្ត​តាក់ស៊ី ចូលទៅ​កាន់​ទីក្រុង​បាងកក ដើម្បី​រក​ការងារ​ធ្វើ ក៏បាន​ជួប​ឧប្បទ្ទវហេតុ​នៅតាម​ដងផ្លូវ ដោយ​បុក​ជាមួយ​រថយន្ត​ធន់​ធំ​មួយគ្រឿង ធ្វើដំណើរ​ស្រប​ទិស​គ្នា។

កម្លាំង​តម្រួត​ថៃ បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ គឺមាន​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា ពណ៌​ខ្មៅ បាន​បើក​ទៅបុក​ពីក្រោយ​រថយន្ត​ធុន​ធ្ង​ន​ម៉ាក ហ៊ី​ណូ ប្រភេទ​យី​ឌុប សណ្តោង​រ៉ឺម៉ក​ពាក់​ស្លាក​លេខ 70.0980 និង70.3116 ដោយ​រថយន្ត​នីសា​ន់ ស្ថិតក្នុង​សភាព ខ្ទេចខ្ទី ព្រមទាំង​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​ផងដែរ ដោយ​នៅពេលនោះ​មេឃ​ក៏​កំពុង ធ្លាក់ភ្លៀង​យ៉ាងខ្លាំង។

តែ​ទោះ​យ៉ាងណាក៏ដោយ អ្នកដំណើរ​ដែល​ស្លាប់ គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ដោយ​គ្រាន់តែ​ដឹងថា អ្នករបួស​មានឈ្មោះ នី​ត ភេទ​ស្រី អាយុ៣៤ឆ្នាំ, ឈ្មោះ ខេង ភេទ​ប្រុស អាយុ២២ឆ្នាំ និង​កុមារ​ម្នាក់​អាយុ២ឆ្នាំ ចំណែក​អ្នកបើកបរ​ដែល​ស្លាប់​ដែរនោះ​មានឈ្មោះ ផុង​ផាត់ មេ​ត​អាំ​ផន អាយុ២៨ឆ្នាំ ជា​ជនជាតិ​ថៃ រស់នៅ ស្រុក​បាង​ប៉ាក់​កុង ខេត្ត​ឆាក់​ឈើ​ង​សៅ។

លោក ជី​រ៉ា​ក់​វ៉ា​ត់ ភូ​ក្រង​ថង អាយុ៣៩ឆ្នាំ អ្នកបើកបរ​រថយន្ត​ធំ បាន​រៀបរាប់ថា ខណៈដែល​ខ្លួន​កំពុង​បើកបរ ដល់​ត្រង់​ចំណុចកើតហេតុ​គាប់​ជួន មេឃ​ក៏​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​ផង​នោះ ស្រាប់តែ​ឮ​សម្លេង​អ្វី​ម្យ៉ាង​មក​បុក​ពីក្រោយ ពេល​ខ្លួន​ចុះទៅ​មើល​ក៏​ស្រាប់តែ​ឃើញ​សភាព​បែបនេះ ខ្លួន​ក៏​ប្រ​ញ៉ាប់​ទូរស័ព្ទ ទៅប្រាប់​សមត្ថកិច្ច​ឲ្យ​ចុះមក​ត្រួតពិនិត្យ។

បច្ចុប្បន្ន​សព​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ ដើម្បី​ទាក់ទង​ទៅ​អគ្គ​កុងស៊ុល និង​បញ្ជូនមក​ស្រុកកំណើត ហើយ​ករណីនេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​អាច​បណ្តាលមកពី​ការ​រអិល​ទឹកភ្លៀង​ដោយសារតែ ការបើកបរ​លឿន​ហួសកំណត់ ឬក៏​អាច​បណ្តាលមកពី​អ្នកបើកបរ ងងុយដេក​ផង​ក៏​មិនដឹង៕

1 2 3 4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya