ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

មើលមុខ​អ្នក​ប្រចាំ​នៅ​ភ្នំពេញ ម្នាក់ ករណី​គ្រឿងញៀន

ភ្នំពេញ៖ កាលពី​រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ លោក គឹម រ័ត្ន​ណារិន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន ជនជាប់ចោទ​ឈ្មោះ ជា យ៉េត ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ។
ចោទប្រកាន់​ឈ្មោះ ជា យ៉េត ភេទ​ប្រុស អាយុ៣១ឆ្នាំ​មុខ របរ​រត់​តាក់ស៊ី ស្រុកកំណើត​ភូមិ វិហារ​ខ្ពស់ ឃុំ​សួង ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្ន​ខេត្ត​ត្បូងឃ្មុំ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន យោងតាម​មាត្រា៤០ នៃ​ច្បាប់​ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន។

តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​ជនជាប់ចោទ ឈ្មោះ ជា យ៉េត ជា​អតីត​ទណ្ឌិត​ជាប់ទោស​រឿង​ជួញដូរ​គ្រឿងញៀន ដែល​ទើប​ចេញពី​ពន្ធនាគារ​កាលពី​អំឡុង​ឆ្នាំ២០១។

សមត្ថកិច្ច​ដកហូត​បា​ន​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​មេ​តំ​ហ្វេ​តា​មីន(ម៉ា​ទឹក​ក) ទម្ងន់៧៧៩.៥២ក្រាម ច្រក​ថង់​ចំនួន ៨ថង់​ធំ និង១ថង់​តូច ជ​ញ្ចី​ង​ថ្លឹង​គ្រឿងញៀន​ចំនួន១ ទូរស័ព្ទដៃ​ចំនួន៥គ្រឿង ថង់​សម្រាប់​វេច​ខ្ចប់​មួយចំនួនធំ រថយន្តរ​បស់ជនស​ង្ស័​យ​ម៉ាក ឡិច​ស៊ី​សRX300 ពណ៍​ស្ករ ១គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-5398 ក្រដាស​វិក្កយបត្រ​វី​ង​វេ​លុយ​ជាង១០សន្លឹក ដោយ​មួយសន្លឹកៗ ចំនួន​ជាង១ពាន់​ដុល្លារ និង​សៀវ​បញ្ជី​កត់​ចំនួន​លក់ដូរ​គ្រឿងញៀន ចំនួន១ក្បាល៕photo6111549475513280506

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya