ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុក​ផ្អើល​ទាំងយប់​អធ្រាត្រ ដោយសារ​រថយន្ត​ដឹក​ត្រី​មកពី​អ្នក​លឿង​ប្រុង….

បុក​ផ្អើល​ទាំងយប់​អធ្រាត្រ ដោយសារ​រថយន្ត​ដឹក​ត្រី​មកពី​អ្នក​លឿង​ប្រុង….

ភ្នំពេញ ៖ កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ បុក​ផ្អើល​ទាំងយប់​អធ្រាត្រ​ដោយសារ​រថយន្ត​ដឹក​ត្រី​មកពី​អ្នក​លឿង​ប្រុង​យកទៅលក់​នៅ​សង្កាត់​ច្រាំង​ចំរេះ​មិនទាន់​ទាំង​ទៅដល់​គោលដៅ​ផង​ស្រាប់តែ​អ្នកបើកបរ​ងោក​មួយភាំង​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយ​ផុង​ជាប់​ចាក់​ត្រី​ចោល​ហែល​ពេញ​ថ្នល់​រវល់​ដល់​អ្នកស្រុក​ចាប់​យកទៅ​អាំង​ស្ងោរ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ស្ថិតក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌដូនពេញ។

មុនពេល​កើតហេតុ​គាត់​បើករថយន្ត​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ3B5080 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ទើបតែ​ដឹក​ចេញ​មកពី​អ្នក​លឿង​ដឹក​ត្រី​យកទៅឱ្យ​ម៉ូយ​នៅ​សង្កាត់​ច្រាំង​ចំ​រះ២ លុះ​ពេលមកដល់​ចំណុចកើតហេតុ​តៃកុង​រថយន្ត​ងងុយដេក​ហើយ​ងោក​មួយភាំង​ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលអោយ​ផុង​ជាប់​កង់​ធ្លាក់​ត្រី​ហែល​ពេញ​ថ្នល់​ត្រូវ​អ្នកស្រុក​នាំគ្នា​រើស​ដាក់​ធុង​ដាក់​ថង់​យកទៅ​អាំង​ស្ងោរ​ហ្មត់ ៕67102802 67102803 67102804 67102806

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya