ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ រងរបួស​ធ្ងន់ ក្រោយពី​រូបគេ​ជិះ​ម៉ូតូ​ត្រូវ​ឡាន​បុក​និង​កិន​ជាប់​ក្រោម​កង់ឡាន

បុរស​ម្នាក់ រងរបួស​ធ្ងន់ ក្រោយពី​រូបគេ​ជិះ​ម៉ូតូ​ត្រូវ​ឡាន​បុក​និង​កិន​ជាប់​ក្រោម​កង់ឡាន

ត្បូងឃ្មុំ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២និង៤០នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ លើផ្លូវ​ជាតិ​លេខ៧ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ១៤៤-១១៤៥ ស្ថិតក្នុង​ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ។

មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក TOMUMBIR ប្រភេទ​កុងតឺន័រ ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​កំពង់ចាម 3A-3572 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើដំណើរ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ១២៥ ពណ៌​ខ្មៅ ស៊េ​រ២០០៨ ពាក់​ស្លាក​លេខ កំពង់ចាម 1E-0555 ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​កិន​អ្នកបើកបរ​ម៉ូតូ​ជាប់​ក្រោម​កង់​រថយន្ត​របួសធ្ងន់។ ជនរងគ្រោះ​ឈ្មោះ ឃុន ដាលីន ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ជើង​ខាល ឃុំ​បង់​រៀវ ស្រុក​ត្បូងឃ្មុំ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​វាស់វែង រួច​រថយន្ត និង​ម៉ូតូ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដើម្បី​រង់​ចាំំ​ដោះស្រាយ​ពេល​ក្រោយ៕

67122702 67122703 67122704 67122705 67122706

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya