ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ទីរ​ហិរញ្ញវត្ថុ ខេត្តសៀមរាប ដឹកនាំ​ដោយ លោក ណ​ម ពិសិដ្ឋ បន្ត​កើត​អំពើពុករលួយ​កាន់តែ​ធ្ងន់ធ្ងរ នឹង​ជា​ប្រព័ន្ធ ទោះ​ធ្លាប់​ត្រូវ​ACU អោយ​បំភ្លឺ​ហើយ​ក្ដី

មន្ទីរ​ហិរញ្ញវត្ថុ ខេត្តសៀមរាប ដឹកនាំ​ដោយ លោក ណ​ម ពិសិដ្ឋ បន្ត​កើត​អំពើពុករលួយ​កាន់តែ​ធ្ងន់ធ្ងរ នឹង​ជា​ប្រព័ន្ធ ទោះ​ធ្លាប់​ត្រូវ​ACU អោយ​បំភ្លឺ​ហើយ​ក្ដី

សៀមរាប៖ អំពើពុករលួយ​ដែលមាន​លក្ខណ​ជា​ប្រព័ន្ធ កំពុងតែ​កើត មាន​យ៉ាងធ្ងន់ធ្ងរ នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច នឹង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប ដឹកនាំ​ដោយ លោក ណ​ម ពិសិដ្ឋ ដោយ​គ្មាន់​ការខ្លាច អង្គភាព​ប្រឆាំង​អំពុក​រលួយ បន្តិច​នោះទេ ទោះបី​រូបគាត់​ធ្លាប់​ត្រូវ​អង្គភាព​មួយ​នេះ​ហៅ​បំភ្លឺ​ម្ដង​រួចហើយ​ក្ដី ។

ប្រភព​បានអោយដឹងថា លោក ណ​ម ពិសិដ្ឋ សព្វថ្ងៃ កំពុងតែធ្វើការ​ឃុបឃិត​ជាមួយ​មន្ត្រីសំខាន់ៗ ជាពិសេស ប្រធាន អនុប្រធាន ការិយាល័យ​ថវិកា​មន្ទីរជំនាញ នឹង ការិយាល័យ​ហិរញវត្ថុ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោយ​ការទាមទារ​ប្រាក់​ពី តាម​បណ្ដា​មន្ទីរ នឹង រដ្ឋបាលក្រោម​ជាតិ​ដូចជា រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ក្រុមហ៊ុន ខណៈពេល​ពួកគេ​រត់ការ​សុំ​ដក​សាច់​របស់ខ្លួន​នោះ។ ចំពោះ​មន្ទីរ នឹង រដ្ឋបាលក្រោម​ជាតិ ក្រុមហ៊ុន ដែល​រត់​ឯកសារ​ឆ្លង​មន្ទីរ​សេដ្ឋកិច្ច នឹង​ហិរញវត្ថុ របស់លោក​ណ​ម ពិសិដ្ឋ គឺ​ត្រូវ​បង់ប្រាក់​សេវា​ក្រៅ​ផ្លូវ​ជូន លោក​ប្រធាន​មន្ទីរ នឹង មន្ត្រី​ជំនាញ​ក្នុង​មន្ទីរ​ទាំងនោះ តាម​មុខងារ​នឹង តួនាទី​ដោយ​ជៀស​មិន​ផុត។ លោក​ប្រធាន​មន្ទីរ ណ​ម ពិសិដ្ឋ ក៏បាន​ធ្វើការ​ឃុបឃិត​ជាមួយ ប្រធាន​មន្ទីរ​ជាច្រើន​នៅក្នុង​ខេត្ត ក្នុង​ការធ្វើ​លទ្ធកម្ម បែប​សេះ​ហោះ ក្នុងការ​ផ្គត់ផ្គង់​ទំនិញ​សម្ភារៈ​ជូន​សម្រាប់​ជូន​មន្ទីរ អង្គភាព​រដ្ឋ ជាហេតុ​ធ្វើអោយ​តម្លៃ​សម្ភារៈ ទំនិញ​ដែល​ក្រុមហ៊ុន​ទាំងនោះ មានតម្លៃ​ខ្ពស់ជាង​ទីផ្សារ​ខាងក្រៅ​ទ្វេដង ដែលនាំអោយ​រដ្ឋ​បាត់បង​ថវិកាជាតិ ក្នុងមួយឆ្នាំៗរាប់​ជិត​ពាន់​លាន​រៀល ។ ហើយ​ផលប្រយោជន៍​ទាំង​នោះបាន​ទៅលើ​បក្ខ​ពួកគេ​គាត់ នឹង​ក្រុមហ៊ុន ចែកគ្នា​ធ្វើ​អ្នកមាន​រហូត​ក្លាយជា​សេដ្ឋីម្នាក់ៗ ដោយ​អំពើពុករលួយ​នោះ​ទៀតផង។ លោក​ប្រធាន​មន្ទីរ ណ​ម ពិសិដ្ឋ ក៏បាន​ទទួល​ប្រយោជន៍​ជាច្រើន​ពី អ្នកម៉ៅការ​ភាស៊ី នឹង​ពាក់ព័ន្ធ​នឹង​កា​រគ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ និយាយអោយចំ​រាល់​ការងារ​មន្ទីរ រដ្ឋបាល​ថ្នាក់ជាតិ ក្រុមហ៊ុន រកស៊ី​ពាក់ព័ន្ធ នឹង​អ្នក​ជួល​ទ្រព្យសម្បត្តិ​រដ្ឋ​សុទ្ធតែ​ត្រូវបាន​បង់ប្រាក់​សេវា​ទឹកតែ​មួយចំនួន​អោយ​ពួក​ដោយ​ជៀស​មិន ទៅតាម​ទំហំ​ទឹកប្រាក់​តិច​នឹង​ច្រើន នឹង​ទៅតាម​មុខមាត់​របស់​អ្នករត់​រក​សេវា​ទាំងនោះ។ ករណីនេះ​ភាពមិនប្រក្រតី​ជាច្រើន​កន្លងមក​ធ្លាប់​ត្រូវបាន​បែកធ្លាយ រហូត​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ បើក​ការស្រាវជ្រាវ​ម្ដង​រួចហើយ តែដោយសារ​លោក​ប្រធាន​មន្ទីរ ណ​ម ពិសិដ្ឋ ជាម​នុស្ស ពូកែ​កាយកប់​រឿង ទើប​មកដលពេលនេះ​បានធ្វើអោយ លោក ណ​ម ពិសិដ្ឋ នៅតែ​មានឱកាស​ធ្វើជា​ប្រធាន​មន្ទីរ នឹង​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ ខ្លាំង​ជាង​មុន ជិះសេះ​លែងដៃ ថែមទៀត៕OM-YINTEANG-NationalCouncilofAnti-corruption

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya