ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឡាន​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​បាក់ជើង រួច​បើក​គេចខ្លួនបាត់

ឡាន​និង​ម៉ូតូ បុក​គ្នា បណ្តាល​ឲ្យ​បុរស​ម្នាក់​បាក់ជើង រួច​បើក​គេចខ្លួនបាត់

ភ្នំពេញៈ កាលពី​ថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវ​ម៉ុង​ឫទ្ធី កែង​និង​ផ្លូវ១០១៥ ស្ថិតក្នុង​ភូមិ​ប៉ា​យ៉ាប សង្កាត់ ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គេ​ឃើញ​បុរស៣នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដារ ស៊េរី២០១២ ស្លាក​លេខ​កំពង់ចាម 1K-3501 បានធ្វើ​ដំណើរ តាម​បណ្តោយ​ផ្លូវ​ផ្លូវ​ម៉ុង​ឬ​ទ្ធី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ល្បឿន​មួយ​យ៉ាង​លឿន ស្រាប់​តែមាន​រថយន្ត PICK UP ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើក​ពី​លិចទៅ​កើត មកដល់​ចំណុចកើតហេតុ​បុក​ម៉ូតូ​ជនរងគ្រោះ​ជិះ​មក​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស២នាក់​រងរបួស​ធ្ងន់ធ្ង​រ បាក់ជើង​ជាច្រើន​កំណាត់​បែកក្បាល និង​ម្នាក់​រងរបួស​ស្រាល រី​ម៉ូតូ​វិញ​ខូចខាត​យ៉ាងដំណំ។ ភ្លាម​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់​បាត់ស្រមោល​ទាំង​បែក​កង់​មុខ។

ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន រស្មី ។ ចំណែក​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​មក​វាស់វែង​ធ្វើ​កំណត់ហេតុ​យក​ម៉ូតូ​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​សែន​សុខ៕

67082902 67082903 67082904

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya