ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ឧសភា ២០១៧ វេលាម៉ោង១៨និង៣០នាទីយប់ នៅចំណុចបន្ទប់ជួលគ្មានលេខ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិត្រពាំងល្វាទី២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ដោយនៅក្នុងខណៈនោះកម្លាំងឃាត់ខ្លួនមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន២នាក់រួមទាំងវត្ថុតាងមួយចំនួនទៅផងដែរ។បន្ទាប់មកបាននាំទៅសាកសួរនិងកសាងសំណុំរឿងនៅមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ រង់ចាំការបញ្ជូនទៅតុលាការចាត់ការតាមផ្លួវច្បាប់។
ចាប់ខ្លួននោះម្នាក់ឈ្មោះ រឿន ស្រីជូ ភេទស្រីអាយុ២៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ យ៉ាវ ម៉ាហា ភេទប្រុសអាយុ២៨ឆ្នាំ អ្នកទាំងពីរនាក់នោះស្នាក់នៅក្នុងបន្ទប់ជួលខាងលើ។ ចំណែកវត្ថុតាងដែលនគរបាលដកហូតចយកនោះមានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់តូច រួមនិងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។បន្ទាប់មកបាននាំយកជនសង្ស័យនិងវត្ថុតាងខាងលើទៅកាន់មន្ទីរប្រឆាំងញៀន នៃក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕