ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » មើល​មុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ត្បូងឃ្មុំ ២នាក់ ករណី​គ្រឿងញៀន

មើល​មុខ​អ្នក​ប្រចាំ​នៅ​ខេត្ត​ត្បូងឃ្មុំ ២នាក់ ករណី​គ្រឿងញៀន

ត្បូងឃ្មុំ កាលពី​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៧ កំលាំង​ជំនាញ ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ធើ្វ​ការចាប់​បង្ក្រាប ករណី រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ត្របែក ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន 02 នាក់ ៖ ១.ឈ្មោះ លី វុទ្ធី ហៅ ធី ភេទ​ប្រុស អាយុ 24 ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

២.ឈ្មោះ ដា រ៉ា​ពិ​សុ​ដ្ឋ ហៅ ញេ​វ ភេទ​ប្រុស អាយុ24ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ចំការ​គរ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​កម្លាំង​យើង​បាន​ដកហូត​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យថា​គ្រឿងញៀន ( ម៉ា​ទឹកកក ) ចំនួន ០១ កញ្ជប់​ធំ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ។

សូម​បញ្ចា​ក់ថា ជនសង្ស័យ​ទាំងពីរ​ខាងលើ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទាំងពីរ​នាក់ ដោយ ៖

១.ឈ្មោះ លី វុទ្ធី ហៅ ធី ជា​ជន​ដែលមាន ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ146 ចុះ​ថ្ងៃទី28 ខែមេសា ឆ្នាំ2016 ពីបទ៖ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​បុរី​តេ​ជោ​សែន ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី27 ខែ​កក្ដ​ដា ឆ្នាំ2015 ចេញ​ដោយ​លោក សុខ លី ចៅក្រម សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ។

២.ឈ្មោះ ដា រ៉ា​ពិសិដ្ឋ ហៅ ញេ​វ ជា​ជន ដែលមាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ3332 ចុះ​ថ្ងៃទី09 ខែកញ្ញា ឆ្នាំ2015 ពីបទ៖ ជួញដូរ​ដេ​ា​យ​ខុសច្បាប់​នូវ​សារធាតុ ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​បុរី​តេ​ជោ សែន ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី09 ខែមិថុនា ឆ្នាំ2015 ចេញ​ដោយ​លោក សោ សុ​តា ចៅក្រម សាលាដំបូង​ខេត្តកំពង់ចាម ។

បច្ចុប្បន្ន​កម្លាំង​ជំនាញ បា​នប​ញ្ចូ​ន​មុខសញ្ញា​ទាំងពីរ​ខាងលើ រួមទាំង​វត្ថុតាង និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ផ្តន្ទាទោស​តាម​នីតិវិធី ៕76760443-7fd4-42d2-a6b2-4dfbb8ec09ee d40a258d-930e-4169-ba33-03668af59e40

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya