ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » រកមុខ​ឃើញ​ហើយ! ម៉េច​បាន​ថ្នាំញៀន ចូលមក​ស្រុក​ខ្មែរ ច្រើន​យ៉ាងនេះ មិន​នឹកស្មានថា ថ្នាំញៀន ជាង២លាន​គ្រាប់

រកមុខ​ឃើញ​ហើយ! ម៉េច​បាន​ថ្នាំញៀន ចូលមក​ស្រុក​ខ្មែរ ច្រើន​យ៉ាងនេះ មិន​នឹកស្មានថា ថ្នាំញៀន ជាង២លាន​គ្រាប់

អន្តរជាតិ ៖ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅលើ​គោលដៅ​មួយកន្លែង ស្ថិតក្នុង​ស្រុក ប៉ាក់​ធី​វ ខេត្ត​ឈុំ​ផន ប្រទេស​ថៃ។

ប្រតិបត្តិការ​នេះ អាចធ្វើ​ឡើង​ដោយ​រលូន ដោយសារ​តែមាន​សេចក្តីរាយការណ៍ យ៉ាង​ច្បាស់ការ ពី​បណ្តាញសម្ងាត់ លុះ​ធ្វើការ​ឆែកឆេរ រថយន្ត​សង្ស័យ​មួយគ្រឿង ប្រភេទ​លាយ​ស៊ីម៉ង់ត៍​ធុន​ធ្ងន់ ក៏​ប្រទះឃើញ​មាន​សាក់​កាដូ ជាច្រើន ដែល​អ្នកបើក​បរទាំង​ពីរ​នាក់ បាន​លាក់​នៅក្នុង​តួ​ម៉ូ ដែល​សម្រាប់​លាយ​ស៊ីម៉ង់ត៍ ។

កំលាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៅ​ប្រទេស​ថៃ ចុះ​ប្រតិបត្តិការ​បង្ក្រាបបាន ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ប្រមាណ ជាង២លាន​គ្រាប់ ខណៈ​ជនសង្ស័យ កំពុង​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ ឆ្ពោះទៅកាន់​ខេត្ត​សុង​ខ្លា ប្រទេស​ថៃ​ដើម្បី​ទំលាក់​អោយ​ម៉ូយ ដែល​ចាំ​ទទួល​នៅ​ទីនោះ ដោយ​ថ្នាំញៀន​ទាំងអស់នេះ ត្រូវបាន​លាក់ទុក នៅក្នុង​រថយន្ត​លាយ​ស៊ីម៉ង់ត៍ ។

ក្រោយ​ធ្វើការ​ឆែកឆេរ នៅក្នុង​សាក់​កាដូ​ទាំងនោះ មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា យ៉ាងច្រើន​សន្ធឹកសន្ធាប់ គឺ មាន​ចំនួន ២ ២០០ ០០០ គ្រាប់ ( ពីរលាន ពីរ​សែន គ្រាប់ ) ដោយ​ពាក់ព័ន្ធ​នឹង​ការ ធ្វើ​ចរាចរណ៍​នេះដែរ ជនសង្ស័យ​ទាំងពីរ​នាក់ បាន​សារភាពថា ខ្លួន​ទទួល​ស៊ីឈ្នួល ដឹក​ថ្នាំញៀន​នេះ​អោយគេ ដោយ​ដឹក​ចេញពី​ស្រុក​ហ្វា​ង ខេត្ត​ឈៀង​ម៉ៃ ឆ្ពោះទៅកាន់​ស្រុក​ហាត​យ៉ៃ ខេត្ត​សុង​ខ្លា និង​ទៅតាម​ព្រំដែន ជាប់​ប្រទេស។ បច្ចុប្បន្ន ក្រុម​អង្គភាព​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ ទាំងពីរ រួម​ជាមួយនិង​វត្ថុតាង ទៅកាន់​តុលាការ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់ ៕1 2 3 4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya