ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ស្អាត​អត់​បងប្អូន ចង់ដឹង​ច្បាស់ មានរឿង​អី…. តាមពិតចឹងសោះ

ស្អាត​អត់​បងប្អូន ចង់ដឹង​ច្បាស់ មានរឿង​អី…. តាមពិតចឹងសោះ

ភ្នំពេញ៖ កាលពី​រសៀល​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នារី​ស្រស់ស្អាត​ម្នាក់​បានរ​ត់ម​ក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ អោយជួយ​តាមរក​ម៉ូតូ​គាត់ បន្ទាប់ពី​ក្រុមចោរ​មាន​គ្នា២នាក់​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​Scoopyបាន​ដោយ​សុវត្ថិភាព ស្ថិតក្នុង​បុរី​សូ​នី ផ្លូវ​បេតុង​ផ្ទះ​លេខ៤៣៦ ភូមិ​ឬ​ស្សី២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រា​ជនី​ភ្នំពេញ ។

នារី​រងគ្រោះ​ខាងលើ​មានឈ្មោះ រៀម ស្រី​ណែ​ត អាយុ១៩ឆ្នាំ មុខរបរ​សិស្ស​បានអោយដឹងថា មុនពេល​កើតហេតុ​រូបនាង​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​នៅមុខ​ផ្សារ​ហេង​លី​ផ្លូវ២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​គោលបំណង​យកលុយ​មក​សង​មិត្តភក្តិ​នៅក្នុង​បុរី​សូ​នី ចំនុចកើតហេតុ​ខាងលើ ។ ខណៈពេល​ចត​ម៉ូតូ​នៅមុខ​ផ្ទះ​មិត្តភក្តិ​ដើម្បី​ដើរចូល​ហៅ​មិត្រ​ភក្តិ​មិនបាន​មួយ​ពព្រិច​ភ្នែក​ផង​ក៏​ចោរលួច​ម៉ូតូ​របស់​នាង​ម៉ាក​Scoopy ពណ៌​ផ្កាឈូក​ពាក់​ស្លាក​លេខ ភ្នំពេញៈ1BJ6929 និង​លុយ​ខ្មែរ៣០ម៉ឺន​រៀល​ដែល​បាន​ទុក​នៅក្នុង​កែបម៉ូតូ​ទៅ​បាត់ ។ ចោរ​មាន​គ្នា២នាក់ ជិះ​ម៉ូតូ១គ្រឿង​ម៉ាក SL តាម​ពីក្រោយ​នារី​រងគ្រោះ​រហូត ៕

66983402 66983403 66983404

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya