ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » នៅថ្ងៃនេះ បញ្ជូន សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ទាំង៣នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ការធ្វើ​សន្និសីទ ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស

នៅថ្ងៃនេះ បញ្ជូន សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ទាំង៣នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ការធ្វើ​សន្និសីទ ទាមទារ​ឲ្យ​ដោះលែង​អ្នកទោស

(ភ្នំពេញ)៖ នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សន្និសីទកាសែត ដើម្បី​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកទោស និង​យល់ព្រម​តាម​សំណើ​របស់​ពួកគេ៣លក្ខខណ្ឌ​ផ្សេងទៀត។

ជនសង្ស័យ​ទាំង៣នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ទីស្នាក់ការ​របស់​អង្គការ​អន្តរ​សាស្ត្រ ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ទាំង៣រូបនោះ រួមមាន ទី១.ឈ្មោះ ធុ​យ វី ទី២.ឈ្មោះ ឃុន សាវៈ​ខែត្រ និង​ទី៣. ឈ្មោះ សុភា។

ជន​ទាំង៣នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ មាន​ម្នាក់​ជា​ជំនួយការ​របស់ លោក សម សេរី ដែលជា​មេដឹកនាំ​បង្កើត​រដ្ឋាភិបាល​និរទេស មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក់ ក្នុង​គោលដៅ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា។ ចំណែក២នាក់​ទៀត គឺជា​អ្នកផ្តល់​ទីតាំង​ដើម្បី​ធ្វើ​សន្និសីទកាសែត និង​ជា​សមាជិក​រណ​សិ​រ្យ​រំដោះជាតិ​ខ្មែរ។

សមាជិករ​ណ​សិ​រ្យ​រំដោះ​ជាតិខ្មែរ ទាំង៣នាក់​នេះ បានធ្វើ​សន្និសីទ ដោយ​ទាមទារ ចំនួន៤ចំណុច​ក្នុងនោះ​រួមមាន៖ ទី១៖ ស្នើឱ្យ​អនុញ្ញាតឱ្យ​អង្គការសហប្រជាជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ទី២៖ការទាមទារ​ឱ្យមាន​ការដោះលែង​អ្នកទោស ទី៣៖ ស្នើឱ្យ​ប្រទេស​មហាអំណាច​ពិនិត្យឡើងវិញ​ចំពោះ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ទី៤៖ ស្នើ​សុំឱ្យ​លើកលែង​ការចោទប្រកាន់​ទៅលើ លោក សម សេរី ដែលជា​មេក្លោង​របស់​ពួកគេ​ជាដើម។

សូមបញ្ជាក់ថា លោក សម សេរី ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ឱ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​គម្រោងការណ៍​ផ្តួលរំលំ​រដ្ឋាភិបាល​បរាជ័យ រួមទាំង​ការប្រកាស​បង្កើត​រដ្ឋាភិបាល​និរទេស។

កាលពី​ខែតុលា ឆ្នាំ២០១៤ នគរបាល​ក៏បាន​ចាប់ខ្លួន​មនុស្ស​ចំនួន១០នាក់ ដែល​សមាជិក​នៃ​ក្រុម​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ផងដែរ ខណៈដែល​ពួកគេ ធ្វើ​សកម្មភាព​ចែកចាយ​សេចក្តីអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ធ្វើបាតុកម្ម​ប្រឆាំង នៅខាងមុខ​សាលា​រាជធានី​ភ្នំពេញ។ សមាជិករ​ណ​សិ​រ្យ​រំដោះ​ជាតិខ្មែរ​ទាំងនោះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ដោយ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី៥ឆ្នាំទៅ៩ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​រួមគំនិត​ក្បត់ជាតិ។

ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ អគារ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់បន្ថែម​ពី​ការចាប់ខ្លួន ក្រុម​សមាជិក​រណសិរ្ស ដែល​ចង់​ផ្ដួល​រលំ​រាជរដ្ឋាភិបាល តែ​មិនអាច​ទៅរួច​នោះទេ ព្រោះ​ការធ្វើ​បែបនេះ​ប្រឆាំងនឹង​ច្បាប់រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល របស់​កម្ពុជា។

លោក ប៉ា សុជាតិ​វង្ស ថ្លែង​យ៉ាង​ដូច្នេះ​ថា «គេ​បង្កើត​ដើម្បី​ផ្ដួល​រលំ ដើម្បី​ដណ្ដើម​អំណាច សួរថា​គេ​ធ្វើទៅ​បានទេ គេ​មិនអាច​ធ្វើទៅ​បានទេ​ព្រោះ​ការធ្វើ​បែបនេះ ប្រឆាំង​ទៅនឹង​នាកាល​សកល ប្រឆាំង​ទៅនឹង​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​យើង»

1 2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya