ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » បងប្អូន​បង្កើត​សោះ ឈ្លោះ​គ្នា​ដូច​ឆ្កែ​ឆ្មា

បងប្អូន​បង្កើត​សោះ ឈ្លោះ​គ្នា​ដូច​ឆ្កែ​ឆ្មា

(ភ្នំពេញ)៖ ពាក្យ​ឌឺដង​ដាក់គ្នា ម្ដង​ហើយ​ម្ដងទៀត​បង្ក​ជា​ទំនាស់​វាយតប់​គ្នា​ឈានដល់​ថៅកែ និង​ថៅកែ​ដែល​គេ​ដឹងថា​ជា​បងប្អូន​នឹង​គ្នា ក៏បាន​ចេញមក​តតាំង​ឈ្លោះ​វាយតប់​គ្នា​មួយ​ប្រាវ​ផងដែរ បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​តិចតួច និង​ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍ភ្លាមៗផងដែរ។ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង២ និង៣០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ តាម​បណ្តោយ​ផ្លូវ២០០៤ ត្រង់ចំណុច​ហាង​ខារ៉ាអូខេ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

 

ហាង​ខារ៉ាអូខេ​ដែល​រកស៊ី​ក្បែរ​គ្នា​ត្រូវគេ​ដឹងថា​ជា​បង​បងប្អូន​បង្កើត​តែងតែ​ឈ្លោះ​គ្នា​បែកផ្សែង​ញឹកញាប់​ដែល​បង្ក​ការភ្ញាក់ផ្អើល​រំខាន​អ្នកជិតខាង​មិនចេះចប់។ករណី​ថ្មី​ទៀត​បាន​ផ្ដើមចេញពី​បុគ្គលិក​និង​បុគ្គលិក​ឌឺដង​ពាក្យសម្ដី​ដាក់គ្នា​ទៅវិញទៅមក​រឿង​ហាង​នេះ​ទទួលបាន​ភ្ញៀវ​ចូល​ច្រើន​ឬ​ហាង​នោះ​អត់​មាន​ភ្ញៀវ​ចូល​សោះ។

តាម​សម្តី​ភាគី​ម្ចាស់​ខារ៉ាអូខេ​ញូ​វ​ស្តាយ ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ម្ចាស់​ហាង​ខារ៉ាអូខេ​ពន្លក​ថ្មី១៦៨ បាន​និយាយ​ឱ្យដឹងថា មុនពេល​កើតហេតុ បុគ្គលិក​របស់ខ្លួន​ត្រូវ​បុគ្គលិក​ហាង​ខារ៉ាអូខេ​មួយទៀត ដែល​នៅជាប់​ហាង​គ្នា​ត្រូវជា​បង​បង្កើត ដែលមាន​យីហោ​ពន្លក​ថ្មី១៦៨ បាន​និយាយ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក ដោយ​រឿង​ច្រណែន​គ្នា​ម្ខាង​មាន​ភ្ញៀវ​ច្រើន ម្ខាង​ទៀត​អត់​មាន​ភ្ញៀវ​ចូល ហើយ​បាន​ឌឺដង​ដាក់គ្នា​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​បង្ក​ឲ្យ​មានការ​ជេរ​គ្នា​ទៅវិញទៅមក។

បន្ទាប់មក​ថៅកែ​ពន្លក​ថ្មី១៦៨ បាន​ចូល​រក​វាយ​បុគ្គលិក​ហាង​ញូ​វ​ស្តាយ ហើយ​ថៅកែ​ហាង​ញូ​វ​ស្តាយ ដែលជា​បងប្អូន​បង្កើត​នឹង​គ្នា ក៏បាន​ចេញមុខ​ទៅ​តតាំង​នឹង​ហាង​ពន្លក​ថ្មី១៦៨ បណ្តាលឱ្យ​ថៅកែ និង​ថៅកែ រួមទាំង​បុគ្គលិក​វាយ​គ្នា​ប្រាវ​ផ្អើល​ពេញ​ហាង​តែម្ដង ៕1

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya