ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » អ្នកនាង​ឃ្មឹ​ប ៖ សារភាព​នូវ​សុំទោស​ដល់​នាយ​ហុងដា ដែលជា​អតីត​ស្វាមី​នាង

អ្នកនាង​ឃ្មឹ​ប ៖ សារភាព​នូវ​សុំទោស​ដល់​នាយ​ហុងដា ដែលជា​អតីត​ស្វាមី​នាង

ភ្នំពេញ ៖ ការប្រកាស​សុំទោស​ជា​សាធារណៈ​បែបនេះ ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៧ ស្ថិត​ភោជនីយដ្ឋាន​បាយ័ន​បឹង​ស្នោ ដែល​ក្នុងនោះ អ្នកនាង​បានទទួល​អំណោយ​មួយចំនួន​ពី​សប្បុរសជន​ផងដែរ ។ សប្បុរសជន​គឺមាន​ក្រុម​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ម្ចាស់​ហាង​បាយ័ន​បឹង​ស្នោ និង​កញ្ញា​ហង្ស ម៉ា​រិ​នី​ផងដែរ ។

តារា​កំប្លែង​អ្នកនាង​ឃ្មឹ​ប បាន​សារភាព​នូវ​សុំទោស​ដល់​នាយ​ហុងដា ដែលជា​អតីត​ស្វាមី​នាង ដោយ​សុំទោស​ជាមួយនឹង​ការលើកដៃ​សំពះ ក្រោយ​នាង​ប្រើពាក្យខ្លាំងៗចោទ​ទៅលើ​នាយ​ហុងដា​ថា «ញៀន​ល្បែង​និង​ស្រី» ដោយ​អ្នកនាង​ថា ជា​ពាក្យ​និយាយ​មិនបាន​ពិចារណា​នោះ ។

អ្នកនាង​រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប បាន​រៀបរាប់ថា សម្រាប់​អ្នកនាង​ពេលនេះ មិន​ចង់​បកស្រាយ​អ្វី​តទៅទៀត​ទេ ជាមួយ​ការសួរនាំ​ពី​បណ្តាសារ​ព័ត៌មាន ដេញដោល​រឿង​នាង​ជាមួយ​លោក​ហុងដា តទៅទៀត ដែលនាំឱ្យ​មាន​សភាព​ឆ្គាំឆ្គង​ទាំងអស់គ្នា ហើយ​វែងឆ្ងាយ ស្រប​ពេលដែលម្ខាងៗ មាន​វិបត្តិ​ទាំងអស់គ្នា​នោះ ។ នាង​ថា រឿង​ដែល​នាង​បាន​រៀប​រាប់ទាំង​ប៉ុន្មាន កាលពីពេលថ្មីៗនេះ ចំពោះ​លោក​ហុងដា ជា​ការមិន​បានគិត​ដិតដល់​ឡើយ ដែល​នេះ​ជា​កំហុស​នាង ធ្វើឱ្យប៉ះពាល់​អារម្មណ៍​បង​ហុងដា​ណាស់ ។ នេះ​មកពី​នាង​គិត​ច្រើន ដែល​និយាយ​មិន​សមរម្យ​សមគួរ​ទៅ​គាត់ ។

អ្នកនាង​បន្តថា សុំ​ដល់​លោក​ហុងដា​រាប់អាន​គ្នា​ជា​មិត្តភាព ជា​បងប្អូន​ទៅវិញទៅមក បើ​អាច​សុំ​ដល់​ក្រុម​លោកពូ​កុយ​បាន​នាង​ទៅ​សម្តែង​វិញ ជាមួយ​ក្រុម​របស់លោក​ពូ ដែលមាន​ហុងដា​សម្តែង​ផងដែរ​នោះ ។ នាង​គ្មាន​គិត​អ្វី​ក្រៅពី​មិត្តភាព ការចងចាំ​គ្នា ដោយ​សន្តិវិធី​នោះទេ ពេលនេះ​ដោយ​គ្មាន​គិត​អ្វី​ក្រៅពី​មូលហេតុ​នេះឡើយ។

នាង​សុំ​តែ​ម្យ៉ាង​ទេ គឺ​សុំចូល​សិល្បៈ​ក្នុង​ក្រុម​កំប្លែង​ពូ​កុយ​ក៏បាន ក្រុម​ណា​ក៏បាន ពោល​ចាប់ពីពេលនេះ ទៅ​នាង​តាំងចិត្ត​តាំង​ជំហ​វិល​ចូល​សិល្បៈ​ឡើងវិញ មិន​ទៅ​នៅ​ខេត្ត​ទៀត​ទេ ។ ការសម្រេចចិត្ត​បែបនេះ ព្រោះ​យល់ថា មានតែ​សិល្បៈ​នោះទេ ដែល​អាច​វែកផ្លូវ​ឲ្យ​នាង​បាន​រកប្រាក់​បាន ដោយ​បំណង​ចង់បាន​ប្រាក់​ចេញពី​ការងារ​ចិញ្ចឹម​កូន ពិសេស​កូនប្រុស​ជាប់ទោស ។ នាង​អាណិតកូន​ប្រុស​ចង់​នៅ​ភ្នំពេញ ក្បែរ​កូន​ដើម្បី​ជា​កម្លាំងចិត្ត ខ្លាច​កូន​គិត​ខ្លី ពេល​មានរឿង​ចឹ​ង​ណាមួយ​នៅ​ក្មេង​ទៀត។

ដូចនេះ សុំ​កុំ​រំលឹក​រឿង​ណាមួយ ជាមួយ​លោក​ហុងដា​ទៀត នាង​សុំ​ចិត្ត​តែម្តង ហើយ​ពេលនេះ គឺ​សុំ​តែ​ម្យ៉ាង ខំតស៊ូ​និង​តាំងចិត្ត​ថា​នាង​នឹង​ងើបឈរ​ឡើង ដើម្បី​សិល្បៈ​របស់​នាង ដោយ​ការ​សន្យាថា នឹងធ្វើ​ឲ្យ​ល្អ​សម​ការជួយ​លើកទឹកចិត្ត​ពី​សប្បុរសជន ដោយ​មិន​លេងល្បែង ឬ​ប្រព្រឹត្ត​អំពើ​ណាមួយ មិន​គប្បី​ដល់​សង្គម​ឡើយ ៕

0e09f2c2-5dc5-4a89-8af2-de89998ad09d 69df2f22-7e5f-46c3-a47b-5bb175b10231 57539876-b939-41d4-b920-8c11e13a05ac d4daddff-78fc-46f5-8f21-c4f01d6ec499

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya