ខេត្តកណ្តាល ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច ផ្ទះឈ្មោះ ហេង សួរ (ផ្ទះចម្ការ) ស្ថិតក្នុងភូមិពោធិ៍តាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល ។
ផ្ទះ១ខ្នងរងការឆេះនេះ ធ្វើអំពីឈើលើ ថ្មក្រោម មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រ ប្រក់ហ្វីប្រ៉ូស៊ីម៉ងត៍ និងមានសង្ក័សីខាងមុខ ។
សម្ភារៈខូចខាតរួមមាន ៖ ម៉ូតូ១គ្រឿង ម៉ាកវ៉េវ , ម៉ាស៊ីនបូមទឹក៤គ្រឿង និងម៉ាស៊ីនភ្លើងចំនួន១គ្រឿង , ប្រេង ម៉ាស៊ូតចំនួន៦កាន និងសម្ភារៈមួយចំនួនទៀតត្រូវរងការខូចខាតទាំងស្រុង ។
ម្ចាស់ផ្ទះឈ្មោះ សោម សំបូរ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចាំចំការ ។ បច្ចុប្បន្នរស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានបណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ទឹកក្នុងផ្ទះកើតហេតុ ។
ប្រទះឃើញភ្លើងឆេះផ្ទះខាងលើ ក៏បានរាយការណ៍ ទៅសមត្ថកិច្ចនគរបាល និងមេភូមិមេឃុំស្វាយប្រទាល ហើយបាននាំគ្នាបូមទឹកពន្លត់ ។ ដោយប្រើពេលអស់ជាង១ម៉ោង ទើបភ្លើងរលត់ ។ ខណៈភ្លើងរលត់ឃើញជនរងគ្រោះឈ្មោះ សោម សំបូរ បានស្លាប់នៅក្នុងបន្ទប់ទឹក ដោយសារចេញក្រៅផ្ទះមិនរួច ។
រយៈពេល៥ថ្ងៃកន្លងមក គាត់បានឃើញឆ្លងចរន្តអគ្គិសនី(បារ៉ែត) ត្រង់ទ្វារផ្ទះខាង ក្រោមធ្លាប់បានប្រាប់ជនរងគ្រោះដូរចេញខ្លាចឆេះផ្ទះ តែជនរងគ្រោះថាចាំរកពេលដូរពេលក្រោយ ជាពិសេស នៅក្នុងផ្ទះនោះមានប្រេងសាំង និងហ្គាសនៅក្បែរបារ៉ែតភ្លើងនោះទៀត ៕