ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » នារី​ម្នាក់ លោភ​ពីលើ​អគារ៧ជាន់ ដោយសារតែ …

នារី​ម្នាក់ លោភ​ពីលើ​អគារ៧ជាន់ ដោយសារតែ …

អន្តរជាតិ៖ នារី​អាយុ ២៣ ឆ្នាំ ម្នាក់ មកពី​ខេត្ត Jilin ប្រទេស​ចិន បាន​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ពី​ជា​ន់ទី៧ នៃ​សណ្ឋាគារ​មួយ​នៅក្នុង​ទីក្រុង Mudanjiang បន្ទាប់ពី​នាង​អន់ចិត្ត​សង្សារ​របស់ខ្លួន​មិន​ស្អាត​សង្ហា ដូច​ក្នុង​រូបថត​ទាក់ទង​គ្នា​តាម Online អស់​រយៈពេល​ជិត២ឆ្នាំ​មកនេះ ។

នា​វី​វ័យក្មេង​ម្នាក់​បាន​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល ដោយសារតែ​នាង​តូចចិត្ត​ខ្លាំងពេក ក្រោយពេល​បាន​ទៅ​ជួប​មិត្ត​ប្រុស​ផ្ទាល់ ហើយ​គាត់​បែរជា​មានមុខមាត់​មិន​ស្អាត ហើយ​ថែមទាំង​រូបរាង​មិន​សង្ហា មិន​ដូច​ក្នុង​រូបថត​ផ្ញើ​ឲ្យ​មើល​តាម Chat អន​ឡាញ ។

ប្រភព​ខាងលើ​បន្តថា នៅពេល​ប៉ូលីស​បានមក​ដល់ នារី​រូបនេះ​បាន​ព្យាយាម​លោត​ពី​យ៉​បន្ទប់​ស្នាក់នៅ និង​ស្រែកខ្លាំងៗទៅកាន់​មិត្ត​ប្រុស​របស់​នាង​ថា «បង​ជា​មនុស្ស​អាក្រក់​ណាស់ បោកប្រាស់​ខ្ញុំ!!»
ប៉ូលីស​ពុំ​អាច​ចាប់​នាង​ចេញពី​យ៉​បានទេ និង​បំបែក​ពួកគេ​ចេញពី​គ្នា ប៉ុន្តែ ក្រោយមក​ព្យាយាម​ឲ្យ​អ្នក​ទាំងពីរ​ស្ងប់​អារម្មណ៍…. ។ មិនយូរប៉ុន្មាន នារី​រូបនេះ​មានឱកាស​លេបថ្នាំ និង​យក​បំណែក​កញ្ចក់​អារ​កដៃ​របស់​នាង ។

សំណាង ប៉ូលីស​បាន​ជួយ​អន្តរាគមន៍​ការប៉ុនប៉ង​បញ្ចប់ជីវិត​របស់​នាង និង​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​នាង​ទៅកាន់​មន្ទីរពេទ្យភ្លាមៗ ។

បើតាម​សម្តី​ម្តាយ​របស់​នារី​រងគ្រោះ​នេះ​វិញ បាន​ឲ្យ​ដឹងថា គ្រួសារ​ទាំងមូល​មិន​ពេញ​ចិត្តនឹង​ទំនាក់ទំនង​នេះ​ទេ ព្រោះ​បុរស​នោះ​មាន​អាយុ​ច្រើនជាង​កូនស្រី​របស់​ពួកគាត់​រហូតដល់ ១០ ឆ្នាំ ឯណោះ ។

ប៉ុន្តែ នាង​នៅតែ​ទ​ទួ​ច និង​ធ្វើដំណើរ​ចម្ងាយ ២៥១ គីឡូម៉ែត្រ ពី​ស្រុកកំណើត​ក្នុង​ទីក្រុង Jilin ទៅកាន់​ខេត្ត Heilongjiang ដើម្បី​ជួប​សង្សារ​តាមរយៈ​អន​ឡាញ​នេះ ជា​លើកដំបូង និង​ក៏​កើតរឿង​ហេតុ​បែបនេះ​តែម្តង ៕1-47 online-bf-624x624

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya