ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » មើលមុខ​អញ ! អញ​ដាក់​ឲ្យ​ចូល​ពេទ្យ អញ​សុំចូល​ប៉ុស្តិ៍​សិន​ហើយ

មើលមុខ​អញ ! អញ​ដាក់​ឲ្យ​ចូល​ពេទ្យ អញ​សុំចូល​ប៉ុស្តិ៍​សិន​ហើយ

ភ្នំពេញ៖ ហេតុការណ៍​កើតឡើង​កាលពី​រសៀល​ថ្ងៃទី១៦ ខែឧសភា  ឆ្នាំ២០១៧ ត្រង់ចំណុច​រោង​លក់​ទឹកត្នោតជូរ ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនដៃដល់២នាក់ ដែល​បាន​ទាញ​ដាវ​ដេញ​កាប់​យុវជន​ម្នាក់​បណ្ដាល​ឲ្យ​របួសធ្ងន់ ដោយ​គ្រាន់តែ​ជនរងគ្រោះ មើលមុខ​ពេល​ពួកគេ​កំពុងតែ​ផឹក​ទឹកត្នោតជូរ។
ជនដៃដល​ទាំងពីរ​នាក់ ទី១-ឈ្មោះ ស្រី ស៊ីណា ហៅ​ទីណា ភេទ​ប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ,ទី២-ឈ្មោះ អួន ឡ​ន ភេទ​ប្រុស អាយុ ១៨ឆ្នាំ មុខរបរ សន្តិសុខ ក្រុមហ៊ុន K.A.S ស្នាក់​នៅក្នុង​ក្រុមហ៊ុន ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​បក្ខពួក​បីនាក់​ទៀត​បាន​រត់គេច​ខ្លួន ប្រដាប់​ដោយ​ដាវ​កែច្នៃ​មួយ​ដើម មធ្យោបាយ ម៉ូតូ​ពីរ​គ្រឿង (ម៉ាក អាយ​ខន និង​ម៉ាក សង់​ប៊ិច ពណ៍​ខ្មៅ)។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ វ៉ែ​ង សុធា​រ៉ា អាយុ ១៦ឆ្នាំ មុខរបរ សិស្ស សព្វថ្ងៃ​ស្នាក់នៅ ភូមិ​អន្លង់​កង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ ត្រូវរបួស​ស្នាម​កាប់​ចំ​ពីក្រោយ​ក្បាល​ដេរ​ចំនួន ២០ថ្នេរ។

មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅជា​មួយ​មិត្តភក្តិ គោលបំណង​ទៅ​ទិញ​ខោរ​អាវ នៅ​ផ្សារ​ដំបូល​ខៀវ លុះ​ជិះ​ទៅដល់​ចំណុចកើតហេតុ​ខាង ជនរងគ្រោះ​បាន​ក្រឡេក​មើលមុខ​ជនសង្ស័យ​កំពុង​អង្គុយ ក្នុង​តូប​លក់​ទឹកត្នោតជូរ ពេលនោះ​ជនសង្ស័យ​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​អាយ​ខន​ដេញតាម​ពីក្រោយ​ជនរងគ្រោះ ហើយ​បាន​ស្រែកសួរ​ជនរងគ្រោះ​ថា មើលមុខ​ចង់​បំ​រ៉ុង​ម៉េច ហើយ​ជនសង្ស័យ​បាន​ជិះ​ហួស​ទៅ ពេលនោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់ក្រោយ​ចូល​តូប​ទឹកត្នោតជូរ​នោះ​វិញ។ ប្រភព​បន្តថា បាន​មួយសន្ទុះ ក៏​ក្រុម​ជនសង្ស័យ និង​បក្សពួក​ជិះ​ម៉ូតូ​ម៉ាក​ហុងដារ​សង់​ប៊ិច ឌុប​គ្នា​បីនាក់ បាន​ទាញ​ដាវ​កែឆ្នៃ​មួយ​ដើម កាប់​ទៅលើ​ជនរងគ្រោះ​មួយ​ដាវ​ចំក្បាល រួច​បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ហើយ ជនសង្ស័យ​ពី​នាក់​ដែល​ជិះ​ម៉ូតូ​អាយ​ខន ត្រូវ​បងប្អូន​ជនរងគ្រោះ​ឃាត់​បាន​ប្រគល់អោយ​សមត្ថ​កិច្ច​ប៉ុស្តិ​ចោមចៅ​តែម្តង ៕

1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya