កណ្តាល៖ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹងរមាស់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សួស សុខនៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបឹងរមាស់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
នៅវេលាកើតហេតុខាងលើ មានក្មេងស្រីម្នាក់ឈ្មោះ ឈ្មោះ អុល នេង ដែលជាអ្នកជិតខាងគ្នាបានមកដាស់ជនរងគ្រោះ ស្រាប់តែជនរងគ្រោះស្លាប់បាត់បង់ជីវិត នៅលើគ្រែបាត់ទៅហើយ ភ្លាមនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីមកធ្វើការពិនិត្យនិងកោសល្យវិច័យ។
ក្រោយពីពិនិត្យរូចសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យលគរពិតប្រាកដមែន។ ចំណែកឯសាកសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕