ខេត្តសៀមរាប ៖ នៅវេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ ការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំង ការិយាល័យការពារនិងអន្តរាគមន៍និងកំលាំងប៉ុស្តិ៍នគរបាល រដ្ឋបាល សង្កាត់ស្វាយដង្គំបានចុះបង្ក្រាបករណី ប្រើប្រាស់សារធាតុញៀន ខុសច្បាប់ នៅ ចំនុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំក្រុង ខេត្តសៀមរាប។
ឃាត់ខ្លួនជនសង្ស័យ០២នាក់ ០១-ឈ្មោះ មួត វាសនា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរគ្មានទីលំនៅ ភូមិវាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ២-ឈ្មោះ សំ ផន ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន ទីលំនៅភូមិវាល សង្កាត់ គោកចក ក្រុង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)ដកហូត: ដាវចំនួន០១ដើម ទូរស័ព្ទដៃចំនួន០១គ្រឿងនិង ម៉ូតូចំនួន០១គ្រឿង ។
ក្រោយសួរនាំរួចធ្វើកំណត់ហេតុបញ្ចូន ជនសង្ស័យទាំង២ ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាបនៅរសៀល ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ ៕