ខេត្តសៀមរាប ៖ នៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ ការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកំលាំង ការិយាល័យការពារនិងអន្តរាគមន៍និងកំលាំងការិយាល័យការពារបេតិកភណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះបង្ក្រាបករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ប្រភេទកញ្ឆាក្រៀម)នៅ ចំនុចភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។
ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ Michael Bernard ភេទប្រុសជនជាតិបារាំង អាយុ៣៧ឆ្នាំ មុខរបរគណនេយ្យ ទីលំនៅ ទីក្រុងប៉ារីសប្រទេសបារាំង (រក្សាទុក និងប្រើប្រាស់) (គ្មានសារធាតុញៀនក្នុងខ្លួន) ដកហូត: កញ្ឆាក្រៀមចំនួន០១កញ្ចប់ទំងន់០,៧១ក្រាមថ្លឹងទាំងសំបក ទូរស័ព្ទដៃចំនួន០១គ្រឿង លិខិតឆ្លងដែន ចំនួន០១ក្បាល។
ក្រោយពេលឃាតខ្លួនបានបញ្ចូនមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ ធ្វើកំណត់ហេតុ រួចបញ្ចូន ទៅសាលាដំបូងខេត្តសៀមរាបនៅល្ងាច ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ ៕